ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្ត​អគ្គិសនី​ថ្មី​របស់ Toyota នឹង​អាច​ហោះហើរ​បាន

4 ឆ្នាំ មុន

ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Joby Aviation ក្រុមហ៊ុន​រថយន្ត Toyota កំពុង​វិនិយោគ​លើ​អនាគត​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ ដើម្បី​សាក​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវអាកាស​។ គម្រោង​ដែល Toyota កំពុង​ចូលរួម​ចំណែក…

ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Joby Aviation ក្រុមហ៊ុន​រថយន្ត Toyota កំពុង​វិនិយោគ​លើ​អនាគត​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ ដើម្បី​សាក​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវអាកាស​។ គម្រោង​ដែល Toyota កំពុង​ចូលរួម​ចំណែក ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា eVTOL ដែល​មាន​ន័យ​ថា យានយន្ត​ដែល​អាច​ហោះ​ឡើង​និង​ចុះ​ចត​ជា​បន្ទាត់​ត្រង់ (​ដូច​ឧទ្ធម្ភាគចក្រ​) ជាមួយនឹង​ការ​ប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី ដែល​មាន​គ្មាន​សម្លេង​រំខាន បើក​បាន​លឿន និង​ជួយ​ដល់​បរិស្ថាន​។

យោង​តាម​លោក Akio Toyoda ប្រធាន​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Toyota Motor Corporation បាន​មាន​ប្រសាសន៍​ថា​៖ «ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​គឺជា​គោលដៅ​រយៈពេល​វែង​សម្រាប់​ក្រុមហ៊ុន​តូ Toyota ខណៈ​ពេល​ដែល​យើង​បន្តការងារ​របស់​យើង​នៅ​ក្នុង​អាជីវកម្ម​រថយន្ត​។ វា​ជា​គម្រោង​បដិវត្ត​ន៍​ការ​ដឹក​ជញ្ជូន​និង​ជីវិត​នា​ពេល​អនាគត និង​ផ្តល់​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​និង​រីករាយ​ដល់​អតិថិជន​គ្រប់​ទីកន្លែង​»។​

វា​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន Toyota បាន​ផលិត​យានយន្ត​អគ្គិសនី​។ តែ​ចំពោះ​លើក​នេះ eVTOL អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ដល់​ទៅ​១៥០​ម៉ា​យ រាល់​ការ​សាក​អា​គុយ​ម្តង ដែល​នេះ គឺ​ទ្វេ​ដង​នៃ​ការ​សន្សំ​សំចៃ​អគ្គិសនី​របស់​រថយន្ត​ផ្សេង​ទៀត​របស់ Toyota នា​ពេល​កន្លង​មក​។

Toyota ចាប់​យក​តួនាទី​ជា​វិនិយោគិន​ឈានមុខ​គេ​របស់ Joby ក្នុង​គម្រោង​៥៩០​លាន​ដុល្លារ សម្រាប់​គម្រោង Series C ហើយ​ពីលើ​ថ្លៃ​វិ​និ​យោគ​​ជា​លុយ Toyota ក៏​បាន​ចែករំលែក​ការ​ផលិត គុណភាព និង​ជំនាញ​ត្រួតពិនិត្យ​ថ្លៃដើម​របស់​ខ្លួន សម្រាប់​ការ​អភិវឌ្ឍ​និង​ផលិត​យានយន្ត eVTOL ។

ព័ត៌មាន​លម្អិត​នៅ​មិន​ទាន់​មាននៅ​ឡើយ​ទេ ប៉ុន្តែ​បើ​យោង​ទៅ​តាម Joby បានឱ្យ​ដឹង​ថា យានយន្ត eVTOL គឺជា​យាន​ដឹក​អ្នកដំណើរ ដែល​មាន​កៅអី​បួន និង​អាច​ហោះ​ឡើង​និង​ចុះ​ជា​បន្ទាត់​ត្រង់ ដោយ​ប្រើប្រាស់​ស្លាប​កង្ហា​ចំនួន​៥ និង​ម៉ាស៊ីន​អគ្គិសនី​។ ដោយសារ​តែ​ប្រើប្រាស់​អគ្គិសនី​ហ្នឹងហើយ ទើប​វា​មាន​សម្លេង​រំខាន​តិច​ជាង​ឧទ្ធម្ភាគចក្រ​ដល់​ទៅ​១០០​ដង ក្នុង​ល្បឿន​៣២០​​គីឡូម៉ែត្រក្នុង​មួយម៉ោង​​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ