ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

737MAXនឹងមិនអាចហោះឡើងវិញ មុន​ពាក់កណ្ដាលឆ្នាំ២០២០

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន​យន្តហោះ​អា​មេ​រិ​ក​ប៊ូ​អី​ុ​ង​ប្រកាស​នា​ថ្ងៃ​ទី​២១​មក​រា​ថា​បណ្ដា​យន្តហោះ​ប៊ូ​អី​ុ​ង 737 MAX នឹង​មិន​អាច​ហោះហើរ​ឡើង​វិញ​មុន​ពាក់កណ្ដាល​ឆ្នាំ​២០២០​ឡើយ ពោល​មានការ​យឺតយ៉ាវ​ច្រើន​ខែ​ជាង​ការ​គ្រោងទុក​។ បែប​ប​នេះ​នាំ​ឲ្យ​មានការ​ចំណាយ​ច្រើន​បន្ត​ទៀត ចំពោះ​យន្តហោះ​ធុន​នោះ​ដែល​ហាម​មិន​ឲ្យ​ហោះហើរ​និង​ចត​ចោល​នៅ​លើ​ដី ចាប់តាំងពី​កើត​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ធុន​នេះ​២​គ្រឿង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៤៦​នាក់​មក​។…

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន​យន្តហោះ​អា​មេ​រិ​ក​ប៊ូ​អី​ុ​ង​ប្រកាស​នា​ថ្ងៃ​ទី​២១​មក​រា​ថា​បណ្ដា​យន្តហោះ​ប៊ូ​អី​ុ​ង 737 MAX នឹង​មិន​អាច​ហោះហើរ​ឡើង​វិញ​មុន​ពាក់កណ្ដាល​ឆ្នាំ​២០២០​ឡើយ ពោល​មានការ​យឺតយ៉ាវ​ច្រើន​ខែ​ជាង​ការ​គ្រោងទុក​។ បែប​ប​នេះ​នាំ​ឲ្យ​មានការ​ចំណាយ​ច្រើន​បន្ត​ទៀត ចំពោះ​យន្តហោះ​ធុន​នោះ​ដែល​ហាម​មិន​ឲ្យ​ហោះហើរ​និង​ចត​ចោល​នៅ​លើ​ដី ចាប់តាំងពី​កើត​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ធុន​នេះ​២​គ្រឿង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៤៦​នាក់​មក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមហ៊ុន​យក្ស​ប៊ូ​អី​ុ​ង​មា​នទី​តាំងនៅ​ក្រុង​SEATTLE​ថ្លែង​ថា យើង​កំពុង​តែ​ផ្ដល់​ព័ត៌មាន ដល់​បណ្ដា​អតិថិជន​របស់​យើង​និង​បណ្ដា​សាខា​របស់​យើង​ថា បច្ចុប្បន្ន​យើង​វាយតម្លៃ​ថា ការ​លុប​ចោលការ​ហាម​ហោះហើរ​នៃ​បណ្ដា​យន្តហោះ 737 MAX នឹង​មិន​ចាប់ផ្ដើម​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០២០​ទៅ​ឡើយ​។

មុន​នេះ​បន្តិច​ប្រភព​មួយគូ​សបញ្ជាក់​ថា​បណ្ដា​យន្តហោះ​737 MAX​មិន​អាច​ហោះហើរ​ឡើង​វិញ​មុន​ខែ​មិថុនា ​ឬ​ខែកក្កដា​ឡើយ​។ ចំណែក​ទីភ្នាក់ងារ​អាកាសចរណ៍​សហព័ន្ធ​អា​មេ​រិ​ក​FAA​និយាយ​ថា ខ្លួន​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​នៅឡើយ​ដោយ​អះអាង​ថា អាទិភាព​របស់​យើង​គឺ​សន្តិសុខ​។ ព័ត៌មាន​ដំបូង​ៗ​ពី​ការ​ពន្យារពេល​ការ​ហោះហើរ​ឡើង​វិញ នៃ​យន្តហោះ​ធុន​737 MAX​បណ្ដាល​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប៊ូ​អី​ុ​ង​ធ្លាក់​ចុះ​ជាង​៥% ហើយ​នាំ​ឲ្យ​មាន​ផ្អាក​បណ្ដោះអាសន្ន​ការ​លក់​ហ៊ុន​របស់​ខ្លូ​ន​ក្នុង​WALL STREET នា​វេលា​ម៉ោង​១៩​និង​១២​នាទី​ម៉ោង​សកល​៕

អត្ថបទសរសេរ ដោយ