ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​ថ្មី​កំពុង​វាយ​ឡុក ​អង្គការ​សុខភាព​ពិភព​លោក​ប្រជុំ​បន្ទាន់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​រ៉​យ​ទ័​រថា​អង្គការ​សុខភាព​ពិភពលោក​WHO​នឹង​ធ្វើការ​រួម​ប្រជុំ​បន្ទាន់​មួយ នា​ថ្ងៃ​ទី​២២ ​មក​រា ​ក្នុង​ទីស្នាក់ការ​របស់​ខ្លួន​នៅ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​កំណត់​ថា ​តើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​កំពុង​រីក​រាលដាល​នៅ​ចិន ជា​បញ្ហា​បន្ទាន់​អន្តរជាតិ​នៃ​សុខភាព​សាធារណៈ​មួយ​ឬ​យ៉ាងណា​។…

ប្រទេស​ចិន ៖ យោង​តាម​រ៉​យ​ទ័​រថា​អង្គការ​សុខភាព​ពិភពលោក​WHO​នឹង​ធ្វើការ​រួម​ប្រជុំ​បន្ទាន់​មួយ នា​ថ្ងៃ​ទី​២២ ​មក​រា ​ក្នុង​ទីស្នាក់ការ​របស់​ខ្លួន​នៅ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​កំណត់​ថា ​តើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​កំពុង​រីក​រាលដាល​នៅ​ចិន ជា​បញ្ហា​បន្ទាន់​អន្តរជាតិ​នៃ​សុខភាព​សាធារណៈ​មួយ​ឬ​យ៉ាងណា​។

វីរុស​ថ្មី​ដែល​មក​ទល់​ពេល​នេះ​រក​ពុំ​ទាន់​ស្គាល់ ត្រូវ​បាន​លេច​ដំ​បូង ក្នុង​ទីក្រុង​វូ​ហាន​ចិន​មុន​ពេល​ឆ្លង​រាលដាល​ដល់ទី​ក្រុង​ឯទៀត​ៗ​របស់​ចិន ក្នុង​នោះ​មាន​ទីក្រុង​ប៉េ​កាំ​ង​និង​សៀង​ហៃ​។ អាជ្ញាធរ​ចិន​មក​ទល់​ពេល​នេះ​ជំរឿន​ឃើញ​មនុស្ស​ជាង​២០០​នាក់​ហើយ​ដែល​ឆ្លង​វីរុស​នេះ​។

តាម​TWITTER​អគ្គនាយក​របស់​WHO​លោក​TEDROS ADHANOM GHEBREYESUS​និយាយ​ថា ខ្ញុំ​នឹង​រួម​ប្រជុំ​បន្ទាន់​របស់​គណៈកម្មាធិការ ដើម្បី​កំណត់​ថា ​តើ​វីរុស​ថ្មី​នេះ ដល់​ពេល​ចាត់ទុកជា​រឿង​បន្ទាន់​នៃ​សុខភាព​សាធារណៈ​ក្នុង​កម្រិត​អន្តរជាតិ​ឬ​យ៉ាងណា​ហើយ​ត្រូវ​មាន​អនុសាសន៍​អ្វីខ្លះ ដែល​ត្រូវ​ប្រកាស​ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​។

តាម​TWITTER​អង្គការ​សុខភាព​ពិភពលោក​គួ​សបញ្ជាក់​ថា ការ​ឆ្លង​ប្រហែល​មាន​ប្រភព​ដើម​ពី​សត្វ​តែ​ក៏​មានការ​ឆ្លង​មាន​កម្រិត​មួយ រវាង​មនុស្ស​និង​មនុស្ស​ដែរ ក្រោយ​ការ​ស្ថិត​នៅ​ជាប់​ជិតដិត​គ្នា​។ អង្គការ​នោះ​រំលឹក​ថា​បណ្ដា​វីរុស​កូ​រ៉ូ​ណា ស្ថិត​ក្នុង​គ្រួសារ​ធំ​មួយ​នៃ​វីរុស​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​នានា ចាប់ពី​ស្រាលរ​ហួត​ដល់​ធ្ងន់ ដូច​ជា​ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា ​និង​ជំំ​ងឹ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។

រោគ​សញ្ញា​នៃ​ការ​ឆ្លង​រួម​មានការ​ពិបាក​ក្នុង​ការ​ដកដង្ហើម គ្រុនក្ដៅ ក្អក​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ការ​ឆ្លង​អាច​បណ្ដាល​ឲ្យ​រលាក​សួត និង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ព្រមទាំង​បញ្ហា​តម្រងនោម​និង​អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត ។ វីរុស​ថ្មី​នោះ​ពេល​នេះ​បាន​ឆ្លង​រាលដាល​ដល់​ក្រុង​ប៉េ​កាំ​ង​ភាគ​ខាងជើង​ប្រទេស ដល់​ក្រុង​សៀង​ហៃ​និង​ក្រុង​SHENZHEN​ភាគ​ខាងត្បូង​ដែល​ជាទី​ក្រុង​ធំ​ៗ​និង​មាន​ប្រជាជន​ច្រើន​បំផុត​។

ចំណែក​អ្នក​ជំនាញការ​ចិន​ម្នាក់​អះអាង​នា​ថ្ងៃ​ទី​២០​មក​រា​ថា វីរុស​នេះ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស​។ តុល្យការ​ចុង​ក្រោយ​រាយការណ៍​ពី​អ្នក​ឆ្លង​វីរុស​នោះ​២១៨​នាក់​នៅ​ចិន ក្នុង​នោះ​៤​នាក់​​បាន​បាត់​បង់​ជីវិត​។ អ្នក​​បាត់​បង់​ជីវិត​ទី​៤ ​ជា​បុរស​វ័យ​៨៩​ឆ្នាំ​ម្នាក់​ ក្រោយ​មានការ​លំបាក​ក្នុង​ការ​ដកដង្ហើម​នៅ​វូ​ហាន​។ ម្យ៉ាងទៀត​វីរុស​ពេល​នេះ​មក​ដល់​ប្រទេស​អា​ស៊ី​៣​គឺ ជប៉ុន កូរ៉េ​ខាងត្បូង​និង​ថៃ​។

លោក​ZHONG NANSHAN អ្នក​វិទ្យាសាស្ត្រ​ចិន​ដ៏​ល្បី​មួយ​រូប​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ ថ្លែង​តាម​ទួ​រ​ទស្សន៍​ចិន​CCTV​ថា ការ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស​ត្រូវ​បាន​រក​ឃើញ​។ ចេញពី​ភាព​ស្ងៀមស្ងាត់​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង​ទាមទារ​ថា ការ​ឆ្លង​រាលដាល​ត្រូវ​តែ​លុប​បំបាត់​ដោយ​ម៉ឺ​ង​ម៉ាត់ ខណៈ​ប្រទេស​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​តាម​ចន្ទគតិ រៀង​រាល់​ឆ្នាំ​រមែង​មាន​មនុស្ស​ដ៏​ច្រើន​ធ្វើ​ដំណើរ​ពាសពេញ​ប្រទេស​។ មេដឹកនាំ​ចិន​យល់​ថា​សំខាន់​ខ្លាំង​ណាស់​ដែល​ត្រូវធ្វើ​ការងារ​ដ៏​ល្អ​មួយ​ខាង​ការ​បង្ការ​និង​ត្រួតពិនិត្យ​ការ​ឆ្លង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ