ក្រសួងមហាផ្ទៃ ៖ ការ​ផាកពិន័យ​ចរាចរណ៍​នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល​ជាង​បណ្តា​ប្រទេស​ផ្សេង​ៗ​រហូត​ដល់​កិ​នក​ម្ទេស​ចោល​ហើយ​ផ្ញើ​មក​ម្ចាស់​វិញ


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អះអាង​ការ​ផាកពិន័យ​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល​ជាង​បណ្តា​ផ្សេង​ៗ​នៅ​សកលលោក ដែល​ខ្លះ​កិ​នក​ម្ទេស​ហើយ​ផ្ញើ​មក​ម្ចាស់​វិញ ។

សម្តេច​ថ្លែង​ក្នុង​ពី​ធី​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃ​ទី​២១​ខែមករា​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​បើ​ពិត​បណ្តា​ប្រទេស​ផ្សេង​ៗ​គេ​ផាកពិន័យ​ធ្ងន់​ណាស់ ! មិន​ចាំបាច់ និយាយ​ប្រទេស​ណា​ទេ គឺ​ប្រទេស​វៀតណាម​បាន​ផាក​ធ្ងន់​ណាស់ រហូត​ដល់​២​ពាន់ ឬ​៣​ពាន់​ដុល្លា​ឯ​ណ្ណោះ ។ បើ​ប្រទេស​ខ្លះ​ទៀត​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ គឺ​ផាក​លើក​ទី​១ បើ​មិន​គោរព​គេ​ព្រមាន ឬ​មាន​វិធានការ​អ្វីមួយ លើក​ទី​២ បើ​អ្នក​នឹង​ព្រមាន​ទៀត​រហូត​ដល់​លើក​ទី​៣ យក​របស់​ទៅ​តែ​ម្តង​រហូត​១​ខែ​បាន​គេ​ផ្ញើ​មក​វិញ ប៉ុន្តែ​គេ​ផ្ញើ​មក​កាដូរ​ដោយ​កិន​ឲ្យ​ខ្ទេច​ទើប​ផ្ញើ​មក​ម្ចាស់​វិញ នេះ​ប្រទេស​រីក​ចម្រើន​បំផុត​នៅ​លើក​សកល បាន​ធ្វើ​បែប​នេះ​» ។

សម្តេច​បន្ត​ថា ការ​ផាកពិន័យ​នៅ​កម្ពុជា​មាន​ភាព​ធូរ​លង់​នៅឡើយ ដោយសារ​មាន​ភាព​យោគយល់​ច្រើន ។ ជាក់ស្តែង​នៅ​ពេល​កន្លង​មកនេះ​មានការ​អនុវត្ត​ដោយ​ផាក​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ដោយ​ចាប់​ម៉ូតូ​ទុក​នៅ​កន្លែង​ដោយ​មិន​ទុក​នៅ​កន្លែង​វាល ឬ​កន្លែង​ណាមួយ​ដែល​ធ្វើ​ឲ្យ​បាត់បង់​នោះ​ទេ រហូត​ឲ្យ​ម្ចាស់ ទៅ​ទិញ​មួក​ពាក់​ទើប​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​ទៅ ។

សម្តេច ស ខេ​ង បាន​បន្ត​ថា កុំ​ធ្វើការ​ចាប់​ម៉ូតូ​ទុក​ម្តុំ ហើយ​របស់​ក្លាយជា​របស់​អេ​ត​ចាយ ឬ​ពុក​ផុយ ហើយ​តុលាការ​មិន​ទាន់​ចាត់វិធានការ​ដែល​ធ្វើ​ឲ្យ​របស់​គេ​ខូចខាត គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ