ប្រភព​នៃ​អកុសល​គឺ​លោភៈ ទោសៈ មោហៈ


កិលេស​គឺ​អកុសលមូល​គឺ​លោភៈ ទោសៈ មោហៈ​តែង​ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​សន្តាន​ចិត្ត​សព្វ​សត្វ និង​ដុត​រោល​រាល់ថ្ងៃ ព្រោះ​មហាករុណា​ទិ​គុណ​ដល់​សត្វលោក ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ព្រះ​អង្គ​តែង​ទេសនា​បង្ហាញផ្លូវ​ដល់​សត្វលោក​ដើម្បី​កម្ចាត់​កិលេស​ជាស​ត្រូវ​ធំ​នោះ​ឲ្យ​អស់ពី​ខន្ធ​សន្តាន ប្រយោជន៍​គឺ​ជីវិត​រស់នៅ​ដោយ​សុខសាន្ត ។

ព្រះ​អង្គ​តែង​អប់រំ​បរិស័ទ​ឲ្យ​កម្ចាត់​នូវ​កិលេស​ធំ​គឺ​អកុសលមូល​ទាំង​បី​ដែល​កប់​ត្រាំ​នៅ​ក្នុង​សន្តាន​របស់​ខ្លួន បើ​មិន​បាន​ជម្រះ​ឱ្យ​ស្អាត​បរិសុទ្ធ​ទាំងស្រុង​ទេ ត្រឹមតែ​ធ្វើ​ឱ្យ​ស្រាល​ចុះ​ក៏​សម​ល្មម​។ តែបើ​បុគ្គល​ណា​កម្ចាត់​នូវ​កិលេស​ក្នុង​សន្តាន​ឱ្យ​ជ្រះស្រឡះ​បាន បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នកបម្រើ​ព្រះពុទ្ធ​សាសនា​ដោយ​ពិត និង​បាន​តបស្នង​សងគុណ​ព្រះ​អង្គ​ដោយ​បរិបូណ៌ ។

កិលេស​ក្នុង​ទី​នេះ​គឺ លោភៈ ទោសៈ មោហៈ ជាស​ត្រូវ​ធំ​នៃ​ពុទ្ធសាសនា ត្រូវ​កម្ចាត់​ចេញ​ឱ្យ​អស់​ទើប​សាសនា​រុងរឿង ឋិតថេរ​ចេរកាល​ជា​អង្វែង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ