ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​១៩​អង្សា​សេ ហើយ​តំបន់​មាត់សមុទ្រ​នឹង​មាន​ភ្លៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​ដល់​១៩​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​ដល់​១៩​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០២០ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត​សង្កេត​ឃើញ​ថា ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់ និង​ខ្យល់មូសុង​ឦសាន​ខ្សោយ​គ្របដណ្តប់​លើ​កម្ពុជា ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​២១-២៧ ខែមករា ៖ ១- តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៩-២២°C ហើយ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°c ។

២- តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ។ ៣-​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤°c និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣១ -៣៣°C ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​បាន​ឲ្យ​ដឹង​ថា​នៅ​បណ្តា​ខេត្ត​មាត់សមុទ្រ​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​តិចតួច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ