ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ឆ្មក់​ទី​សត្វឃាត​លួច​បើក​លេងល្បែង​បញ្ជល់មាន់​ក្នុង​សង្កាត់​ព្រែក​ប្រា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទី​សត្តឃាតដ្ឋាន​ជ្រូក​ដ៏​ធំ​មួយ​កន្លែង មា​នទី​តាំងនៅ​ខាងក្រោយ​វិហារ​អ៊ិ​ស្លា​ម ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ត្រូវ​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​រស់ សុ​ភ័​ក្ត…

រាជធានី​ភ្នំពេញ ៖ ទី​សត្តឃាតដ្ឋាន​ជ្រូក​ដ៏​ធំ​មួយ​កន្លែង មា​នទី​តាំងនៅ​ខាងក្រោយ​វិហារ​អ៊ិ​ស្លា​ម ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ត្រូវ​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​រស់ សុ​ភ័​ក្ត អភិបាលរង​ខណ្ឌ ធ្វើការ​ចុះ​បង្ក្រាប ក្រោយ​ទីតាំង​មួយ​នេះ​មានការ​បើក​បញ្ជល់មាន់​ខុសច្បាប់ ។

ការ​ចុះ​បង្ក្រាបករណី​​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០​នេះ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់ ដោយ​លោក​សឿ​ន មុន្នី​រ័​ត្ន ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោក​រស់ សុ​ភ័​ក្ត បានអោយ​ដឹង​ថា ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ស្តី​អំពី​ទីតាំង​បើក​លេងល្បែង​បញ្ជល់មាន់​ខាងលើ​រួច​មក លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ មាន​ប្រជា​ការពារ និង​នគរបាល បាន​ស្រាវជ្រាវ​ទីតាំង និង​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ប៉ុន្តែ​ក្នុង​នោះ​នៅ​ពេល​ដែល​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​ដល់​ក្រុម​អ្នកលេង​បាន​រត់គេច​ខ្លួន​អស់ នៅ​សល់​តែ​មាន់​ជល់​តែ​ប៉ុណ្ណោះ ។

លោក​អភិបាលរង​បន្ត​ថា តាម​ចម្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច ម្ចាស់​ទីតាំង​បដិសេធ ថា ខ្លួន​ពុំ​បាន​អនុញ្ញាត​អោយ​មានការ​បើក​លេងល្បែង​ស៊ីសង​ឡើយ ប៉ុន្តែ​កូនចៅ​របស់​គេ ជា​អ្នក​លួច​លេង​ប៉ុណ្ណោះ ខណៈ​ដែល​ម្ចាស់​ទីតាំង​ពុំ​រស់នៅ​ក្នុង​ទីតាំង​សត្វឃាត​ខាងលើ​នេះ​ឡើយ ។

ទោះបីជា​យ៉ាងណា មន្ត្រី​អាជ្ញាធរ​តម្រូវ​អោយ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​អាជ្ញាធរ និង​សមត្ថកិច្ច​អោយ​បញ្ឈប់​សកម្មភាព​អនុញ្ញាត​អោយ​មានការ​បើក​បញ្ជល់មាន់​ជា​បន្ត​ទៀត ប្រសិនបើ​មាន​ជា​លើក​ទី​២ អាជ្ញាធរ​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​កំហិត​ជាក់​ជា​មិន​ខាន ។ ជុំវិញ​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ អាជ្ញាធរ​ដកហូត​បាន​មាន់​ជល់​ចំនួន​១៦​ក្បាល និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ត្រូវ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​បណ្តោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ