ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីករាយ​បុណ្យចូលឆ្នាំ​ចិន ! ពី បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី ជាមួយ​ការ​ផ្ដល់​អាំង​ប៉ាវ​ច្រើន​សន្ធឹក​សន្ធាប់​មិន​ធ្លាប់​មាន​រហូត​ដល់ 10,000​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កក់​ថែម​! កក់​ឈ្នះ​! ថែម​ជូន​អស់​ស្ទះ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ពី អូ​រ៉ូ​រ៉ា ស៊ី​ធី ក្នុង ឱកាស​ពី​ធី​បុណ្យចូលឆ្នាំ​ចិន…

រាជធានី​ភ្នំពេញ ៖ កក់​ថែម​! កក់​ឈ្នះ​! ថែម​ជូន​អស់​ស្ទះ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ពី អូ​រ៉ូ​រ៉ា ស៊ី​ធី ក្នុង ឱកាស​ពី​ធី​បុណ្យចូលឆ្នាំ​ចិន ខាង​មុន​នេះ គម្រោង​បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី មានកម្ម​វិធី​ផ្ដល់​ជូន​អាំង​ប៉ាវ​ដ៏​ពិសេស​រយៈពេល ២ ថ្ងៃ នៅ​ផ្សារ​ម៉ា​ក្រូ ដោយ​គ្រាន់តែ​អតិថិជន​ធ្វើការ​កក់​ទុក​មុន ឬ​ទិញ​នឹង​ទទួល​បានការ​ចាប់ឆ្នោត​យក​រង្វាន់​ទឹកប្រាក់​រហូត​ដល់ 10,000 ដុល្លារ ។

លោក ឃិ​ន សា​រ៉ាត់ ប្រធាន​គ្រប់គ្រង​គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​បែប​អូស្ត្រាលី អូ​រ៉ូ​រ៉ា ស៊ី​ធី បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​គម្រោង អូ​រ៉ូ​រ៉ា ស៊ី​ធី ចង់​ផ្ដល់​ជូន​អ្វី​ដែល​ពិសេស និង​អស្ចារ្យ​សម្រាប់​អតិថិជន​ទាំងអស់ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​លក់​អស់​ប្រមាណ​ជា ៧០% ហើយ​ត្រឹម​រយៈពេល​បី​ខែ ។

លោក ឃិ​ន សា​រ៉ាត់ បន្ត​ថា ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ អូ​រ៉ូ​រ៉ា ស៊ី​ធី នឹង​ធ្វើ​កម្មវិធី​តាំង​លក់​ដ៏​ពិសេស​មួយ​នៅ​ផ្សារ​ម៉ា​ក្រូ រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២១ ដល់ទី ២២ ដោយ​អតិថិជន​គ្រាន់តែ​ធ្វើការ​កក់ ឬ​ទិញ​បិទ​តាំង​ណាមួយ​នឹង​ទទួល​បានការ​ចាប់​រង្វាន់​យក​ទឹកប្រាក់​ពី 2,000 ដុល្លារ ដល់ 10,000 ដុល្លារ ខណៈ​គ្រប់​សន្លឹក​ឆ្នោត​សុទ្ធសឹងតែ​មាន​រង្វាន់​ទាំងអស់ ។

ប្រធាន​គ្រប់គ្រង​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា អតិថិជន​ក៏​នឹង​ទទួល​បាន​នូវ​ប្រូ​ម៉ូ​សិន​ថែម​ជូន​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និក ដូច​ជា ៖ ម៉ាស៊ីនត្រជាក់​ចំនួន ៤ គ្រឿង ទូទឹកកក ចំនួន ១ ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ចំនួន ១ គ្រឿង ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែមករា ឆ្នាំ ២០២០ លើកលែងតែ​ការ​ចាប់​រង្វាន់​យក​ទឹកប្រាក់ គឺ​មាន ២ ថ្ងៃ​ក្នុង​កម្មវិធី​តាំង​លក់​ប៉ុណ្ណោះ ។ ម្យ៉ាង​យ៉ាង​វិញទៀត នៅ​ក្នុង​គេហដ្ឋាន​ក៏​មាន​បំពាក់​ជូន​នូវ​សម្ភារ​មួយ​ចំនួន​ដូច​ជា ៖ ទូច​ង្ក្រា​ន្ត​បាយ​លើ​ក្រោម ម៉ាស៊ីន​បើ​ត​ផ្សែង ស៊ីទែន​ទឹក​ចំណុះ 1,000 លី​ត្រ និង​ទូ​តាំង​ស្រស់​ស្អាត​មួយ ។

សូម​បញ្ជាក់​ថា គម្រោង​លំនៅ​ឋាន​បែប​ទំនើប អូ​រ៉ូ​រ៉ា ស៊ី​ធី ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គឺ​មាន​លក្ខណៈ​ពិសេស​ជាង​លំនៅ​ដ្ឋា​ន​ដទៃ​ទៀត​ទាំង​ម៉ូ​ដ ការ​ចរ​នា គុណភាព​សំណង់ សុទ្ធតែ​មាន​ភាព​ទាក់ទាញ​បំផុត ។ គ្រប់​លំនៅ​ឋាន​នៅ​ក្នុង​គម្រោង អូ​រ៉ូ​រ៉ា ស៊ី​ធី ក្រាំងធ្នង់ គឺ​មាន​កម្ពស់ ៣ ជាន់​កន្លះ ទំហំ​ចាប់ពី 4,5 ម៉ែត្រ x 14 ម៉ែត្រ , 4,5 ម៉ែត្រ x16 ម៉ែត្រ​, 4,5 ម៉ែត្រ x 18 ម៉ែត្រ​, 5,5 ម៉ែត្រ x 16 ម៉ែត្រ ដោយ​ផ្ទះ​នីមួយ​ៗ​មាន​បន្ទប់​គេង​ចំនួន ៤ បន្ទប់ទទួលភ្ញៀវ​ចំនួន ១ បន្ទប់ទឹក​ចំនួន ៥ និង​ទីកន្លែង​អង្គុយ​ទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​នៅ​ជាន់​លំហរ​ដ៏​ទូលាយ​មួយទៀត ។

រួសរាន់​ឡើង​! មក​ទទួលយក​អាំង​ប៉ាវ​លាភ​សំណាង និង​កាដូ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​របស់​អស់លោក​អ្នក​ឥឡូវនេះ​ភ្លាម​ទៅ ខណៈ​ការ​ផ្ដល់​ជូន​មាន​កំណត់ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដី​ពី​គម្រោង​បុរី ពី អូ​រ៉ូ​រ៉ា ស៊ី​ធី សូម​ទាក់ទង​តាម​រយៈ​លេខ 061 777 937 /017 222 071 / 017 222 072 / 086 666 375 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ