ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បងប្អូនសូម​ប្រុង​ប្រយ័ត្ន​ប្រុស​ស្រី​១​ក្រុម​ផលិត​គ្រឿងញៀ.ន​វេច​ខ្ចប់​បន្លំជាកាហ្វេ​បែប​នេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ប្រុស​ចំនួន​១៥​នាក់​ក្នុង​ចំណោម​១៨​នាក់​នា​រសៀល​ថ្ងៃ​ទី​១៩​ខែមករា ឆ្នាំ​២០២០ នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុប​ញ្ជូ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រយៈពេល​២៤​ម៉ោង​រួច​មក ។ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​ជួញដូរ…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ប្រុស​ចំនួន​១៥​នាក់​ក្នុង​ចំណោម​១៨​នាក់​នា​រសៀល​ថ្ងៃ​ទី​១៩​ខែមករា ឆ្នាំ​២០២០ នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុប​ញ្ជូ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រយៈពេល​២៤​ម៉ោង​រួច​មក ។

កញ្ចប់គ្រឿងញៀនដែលវេចខ្ចប់ជារូបរាងកាហ្វេ

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​ជួញដូរ ចែកចាយ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ក្រុម​៨ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ និង​ចាប់​យក​វត្ថុ​តាង​រួម​មាន ម្សៅ​ស​ថ្លា​ចំនួន​២៧​កញ្ចប់​, ម្សៅ​ពណ៌​ស​ចំនួន​៣៨​កញ្ចប់​, ថ្នាំ​កញ្ចប់​ពណ៌​ក្រហម (​ថ្នាំ​គ្រវី​) ចំនួន​១៩៦ កញ្ចប់​ស្មើនឹង​០៤​គីឡូក្រាម​, ថ្នាំ​គ្រាប់​ចំនួន​៤​បន្ទះ​, ដប​ជក់​ចំនួន​១, ម៉ាស៊ីន​ផលិត​ថ្នាំ​ញៀន​ចំនួន​១​ឈុត​, រថយន្ត​ចំនួន​២ គ្រឿង​, ម៉ូតូ​ចំនួន​៥​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង ។

នៅ​ថ្ងៃ​១៧ ខែមករា ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ចំណុច​ក្រុម​៦ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​បន្ថែម​ទៀត ហើយ​នៅ​ថ្ងៃ​ដ៏​ដែល​នោះ​ដែរ​នៅ​ឯ​ស្រុក​កំពង់​សិលា កម្លាំង​ជំនាញ​ក៏​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ដោយ​រឹបអូស​វត្ថុ​តាង​ចាប់​យក​មាន​ដប​ជក់​ចំនួន​៤, ដែកកេះ​ចំនួន​២, ខ្សៀ​ជក់​ចំនួន​១ ។

ដូចនេះ​សរុប​ជា​លទ្ធផល​កម្លាំង​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​១៨​នាក់ ក្នុង​នោះ​មាន​អនីតិជន​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​កាន់​មណ្ឌល​អប់រំ​ពុំ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ