រាំ​សប្បាយ​សុខ​ៗ​ខឹង​គេ​ថា​«​មុខ​ឌឺ​ណាស់​»​ទ្រាំ​មិន​បាន​ផ្តាច់ជីវិត​ផ្អើល​កណ្តាល​វង់​រាំ


ខេត្តកំពត ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ នេះ​កម្លាំង​ការិយាល័យ​នគរ​បាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត​បាន​កសាង​សំណុំរឿង​ករណី​ហិង្សា​ដោយ​ចេតនា​​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​មួយ​ករណី និង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃនេះ ។

ប្រភព​បាន​បន្ត​ថា ជន​ស​ង្ស​យ័​ដែល​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃនេះ​មានឈ្មោះ សៀង សា​រ៉ែ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ត​ទឹក រស់នៅ​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។

ជុំវិញ​ករណី​កើតឡើង​នៅ​អំពើ​ហិង្សា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ខាងលើ បើ​យោង​តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ក្រុមហ៊ុន​ត​ប្រ​ព័​ន្ឋ​ទឹក និង​ភ្លើង​អគ្គី​ស​នី​ដែល​សមត្ថកិច្ច​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​មួយ​នេះ​ទេ​បាន​ធ្វើ​ពិធីជប់លៀង​ឲ្យ​កម្មករ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ខាង​មុខ​នេះ នៅ​ក្នុង​ហាង​ភោជ​នីយដ្ឋាន​ទឹកធ្លាក់ នៅ​ក្បែរ​ចំណុច​រមណី​ឋាន​ទឹកធ្លាក់ (​លើ​ភ្នំ​បូកគោ​) កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ហូប​ចុក​មួយសន្ទុះ​ក៏​ដល់​កម្មវិធី​រាំ​លេង នៅ​ពេល​កំពុង​រាំ​នោះ​ក៏​ស្រាប់​តែ​មានការ​វាយតប់​គ្នា​កើតឡើង​ក្នុង​វង់​រាំ ហើយ​នៅ​ពេល​នោះ​ជន​ដៃដល់​ដែល​បាន​ចាក់​សម្លាប់​ជន​រង​គ្រោះ​ដួល​នៅ​កន្លែង​វង់​រាំ​ហើយ​ក៏​បាន​គេចខ្លួន​ចេញ​មក​ក្រៅ​វង់​រាំ​ដើម្បី​ឲ្យ​មិត្តភក្តិ​ជូន​មក​ក្រុង​កំពត​ទាំង​យប់​ដើម្បី​រត់គេច​ខ្លួន ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ហេតុ​ការ​ខាង​តំណាង​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​រៀបចំ​កម្មវិធី​បាន​ប្រកាស​កុំ​ឲ្យ​កម្មករ​ដែល​នៅ​ក្នុង​កម្មវិធី​ចេញពី​កន្លែង​កម្មវិធី និង​ឲ្យ​កម្លាំង​សន្តិសុខ​យាម​ជុំវិញ​កន្លែង​កើតហេតុ​កុំ​ឲ្យ​មានកម្ម​ករ​ណា​ម្នាក់​ចេញពី​ក្រៅ​រង្វង់​នៃ​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​ឈ្មោះ នៅ​ពេល​ពិនិត្យ​កម្មករ​ទាំងអស់​ដែល​មានឈ្មោះ​មក​ចូលរួម​គឺ​បាត់​តែ​ជន​ដៃដល់​ម្នាក់ តំណាង​ក្រុមហ៊ុន​ក៏​បាន​ទាក់ទង​មក​កម្លាំង​ការពារ​តាម​វិទ្យុទាក់ទង​ឲ្យ​ឃើញ​មនុស្ស​ជិះ​ម៉ូតូ​ចុះ​សុំ​ឲ្យ​ឃាត់​ទុក​សិន​ដើម្បី​ពិនិត្យ ។

ពេល​នោះ​កម្លាំង​សន្តិសុខ​បាន​ឃាត់​នៅ​ចំណុច​(០០)​ប៉ុស្តិ៍​យាម​បរិស្ថាន​ចាស់​បាន​មនុស្ស​ចំនួន​៧​នាក់​នាំ​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ហើយ​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​៧​នាក់​នោះ​គឺ​មាន​ជន​ដៃដល់​ម្នាក់​ផង​ដែរ ។ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​មនុស្ស​ទាំង​៧​នាក់​រួច ដោយ​មាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​នោះ​ដែរ​ថា​បាន​សារភាព​ពី​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ប្រាប់​សមត្ថកិច្ច ហើយ​បាន​បញ្ជាក់​ថា​គ្មាន​អ្នក​ពាក់ព័ន្ធ​ជាមួយ​ខ្លួន​ទេ​គឺ​ខ្លួន​បាន​ប្រព្រឹត្ត​តែ​ម្នាក់ឯង ។ ដោយ​ឃើញ​ថា មនុស្ស​ចំនួន​៦​ដែល​សង្ស័យ​នាំ​មក​សាកសួរ​នោះ​គ្មាន​ការ​ពាក់ព័ន្ធ និង​ករណី​ហិង្សា​នោះ​ទេ​សមត្ថកិច្ច​ក៏​បាន​ដោះ​លែង​មនុស្ស​ទាំង​៦​នាក់​ឲ្យ​ទៅ​ផ្ទះ​វិញ ។

ជន​ដៃដល់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ខ្ល​ន​ពិតជា​បាន​ចាក់​សម្លាប់​ជន​រង​គ្រោះ​នៅ​ក្នុង​វង់​រាំ​ចំនួន​២​កាំបិត​ចុង​ស្រួច​រហូត​ដួល​ស្លាប់​នៅ​ក្នុង​វង់​រាំ​ពិតប្រាកដ​មែន ដោយ​មូលហេតុ​ថា​ជន​រង​គ្រោះ​ថា​ឲ្យ​ខ្លួន​ថា ​ខ្លួន​មុខ​ឌឺ​ណាស់ ហើយ​វាយ​ខ្លួន​មួយ​ដៃ​ចំ​មុខ ទើប​ខ្លួន​ខឹង​ក៏​ឃើញ​កូនកាំបិត​នៅ​លើ​តុ​ជិត​កន្លែង​រាំ​ក៏​ស្ទុះ​យក​កូនកាំបិត​មក​ចាក់​ពី​កាំបិត មួយ​កន្លែង​ត្រូវ​ពោះ​ចំហៀង​ខាងឆ្វេង​មួយ​កាំបិត​ទៀត​ត្រូវ​ត្រង់​ក្រោម​ក្លៀក​ខាងឆ្វេង​បណ្តាល​ឲ្យ​ដួល​សន្លប់​នៅ​កន្លែង​រាំ​ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល ខ្លួន​ក៏​រត់គេច​ចេញ​មក​ក្រៅ​ភ្លាម​ៗ​ដើម្បី​ពឹង​មិត្តភក្តិ​ស្គាល់គ្នា​យក​ម៉ូតូ​ជួយ​ឌុ​បម​ក​ទីរួមខេត្ត​កំពត​ទាំង​យប់​បម្រុង​នឹង​រត់គេច​ខ្លួន ប៉ុន្តែ​នៅ​ពេល​ចុះ​មក​ដល់​ចំណុច​(០០)​កន្លែង​ប៉ុស្តិ៍​បរិស្ថាន​យាម​ចាស់​ក៏​ត្រូវ​កម្លាំង​សន្តិសុខ​ឃាត់ខ្លួន​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ