ទៅដកដំឡូង​ក្នុងចម្ការ ស្រាប់តែ​ប្រទះឃើញ​គ្រាប់​


ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ជា​អ្នក​ភូមិ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម ខណៈ​ពេល​គាត់​ទៅ​ដក​ដំឡូង​មី​ក្នុង​ចម្ការ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ចំការ​ដំឡូង​មី ស្ថិត​ក្នុងភូមិ​ថ្ម​ដូន​-​ហនុមាន ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពិល ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​ខាងលើ​ឈ្មោះ​ប៊ឺ​ប ខី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ដូន​-​ហនុមាន ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​គ្រាប់​ខាងលើ គឺ​គាត់​បាន​ទៅ​ដក​ដំឡូង​មី​ក្នុង​ចម្ការ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​នៅ​ក្នុង​ដី រួច​ក៏​រាយការណ៍​ទៅ​លោក​មេ​ភូមិ​ថ្ម​ដូន​តែ​ម្តង​។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​មន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​សេចក្តីរាយការណ៍​ពី​លោក​មេ​ភូមិ​ថ្ម​ដូន​រួច​មក លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ដល់​និង​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​រក​ឃើញ​គ្រាប់​មីន​សរុប​ចំនួន​៦២​គ្រាប់ គីប​មីនតោន​ចំនួន​៣​ប្រអប់ ម្ជុល​គ្រាប់​មីន​ចំនួន​៦​ប្រអប់ ក្នុង​១​ប្រអប់​មាន​៥​ម្ជុល និង​គ្រាប់បែក​ប្លា​ស្ទិ​ច​១​គ្រាប់​។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​មន​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ប្រមូល​គ្រាប់​មីន​រួច​ហើយ លោក​បាន​រាយការណ៍​ទៅ​ក្រុម​ហេ​ឡូ​ត្រាស​ដើម្បី​ឱ្យមក​ទទួលយក​ទៅ​កម្ទេច​ចោល​នៅ​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ