ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Ford Ranger Raptor 2020 បាន​មក​ដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ranger Raptor ស៊េរី​ថ្មី 2020 ដែល​មា​នទី​តាំងនៅ (​ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ (​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី – អ៊ី​អន 2) កាលពី​ថ្ងៃ​ទី 09 ខែមករា ឆ្នាំ 2020 ។

Ford Ranger Raptor បាន​បង្កើត​ឡើង​ដោយ​មាន​រួម​បញ្ចូល​ជាមួយនឹង DNA របស់ Ford Performance រួម​ជាមួយនឹង​ការ​ច្នៃប្រឌិត​ថ្មី និង​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់ ធ្វើ​ឲ្យ​បទ​ពិសោធន៍​បើកបរ​របស់​អ្នក​កាន់តែ​មាន​ភាព​អស្ចារ្យ មិនតែប៉ុណ្ណោះ​រថយន្ត​នេះ​នឹង​ក្លាយជា​គូប្រកួត​ប្រជែង​ឈានមុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត Pickup ផង​ដែរ​។

រថយន្ត​នេះ ត្រូវ​បាន​ផលិត​ឡើង និង​បាន​ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់​ដោយ​ក្រុម​វិស្វករ Ford Performance Team ដើម្បី​បង្កើត​នូវ​រថយន្ត​មួយ​ដែល​អាច​ជំនះ​គ្រប់​ឧបសគ្គ កាន់តែ​ពិសេស សម្រាប់​អតិថិជន ដែល​ចូល​ចិត្ត​បើកបរ​លើ​ផ្លូវ​ប្រភេទ Off-road​។

លោក Michael Breen នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​មាន​ប្រសាសន៍​ថា «​ការ​រ​បង្កើត​ឡើង និង​ការ​រចនា​រូបរាង​របស់ Ranger Raptor បាន​ធ្វើ​ឡើង​នៅ​ទ្វីបអាស៊ី​ដោយ​អ្នក​រចនា​រថយន្ត Ford និង​វិស្វករ​ក្រុមហ៊ុន Ford ដែល​មាន​ជំនាញ​ច្បាស់លាស់​។ ពួក​គេ​បាន​សហការ​ជាមួយនឹង​ក្រុម​វិស្វករ Ford Performance Team ដើម្បី​បង្កើត​រថយន្ត​នេះ​ឡើង​។ ការ​សហការ​មួយ​នេះ ហើយ​ដែល​នាំ​ឲ្យ​មានការ​លេច​រូបរាង​ឡើង​របស់ Ford Ranger Raptor នៅ​ទ្វីបអាស៊ី​។

វា​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ ដែល​ក្រុម​វិស្វករ​ជំនាញ​របស់ Ford បាន​សម្រេច​យក Ford Ranger ជា​គោល​ក្នុង​ការ​ផលិត​រថយន្ត Ford Ranger Raptor ព្រោះ Ford Ranger មិន​ត្រឹមតែ​ជា​រថយន្ត​ដែល​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​រថយន្ត​នេះ​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​របស់​រថយន្ត Pickup មួយ​នេះ​។

ដោយសារ​បែប​នេះ ហើយ ទើប​ក្រុម​វិស្វករ​ជំនាញ​របស់ Ford ខិតខំ​ប្រឹងប្រែង​បង្កើត​ឡើង​នូវ​កំពូល​រថយន្ត Pickup Ford Ranger Raptor ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន​ដែល​តែងតែ​គាំទ្រ​រថយន្ត Pickup របស់ Ford​។ ពួក​គេ​មាន​ជំនឿ​ចិត្ត​ថា នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​រថយន្ត​នេះ​ហើយ គឺ​ហាក់បីដូចជា​បាន​ជួបនឹង​កំពូល​រថយន្ត Pickup បែប Off-road Performance ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​»​។

Ford Ranger Raptor ក៏​ដូច​គ្នា​ទៅ​នឹង Ford F-150 ដែរ វា​ត្រូវ​បាន​រចនា​ដោយ​ផ្អែក​ទៅ​លើ DNA របស់ Ford Performace​។ ផ្នែក​ខាង​មុខ​រថយន្ត​មាន​រូបរាង​ស្រ​ដៀង​ទៅ​នឹង​រថយន្ត Ford F-150 តែ​ម្ដង ដោយ ប៉ា​ណា ខាង​មុខ បាន​បំពាក់​ដោយ​អក្សរ Ford ធំ​ៗ​មើលទៅ​មាន​លក្ខណៈ​កាច​ជាង Ford Ranger ធម្មតា​។ កាង​ខាង​មុខ​ត្រូវ​បាន​រចនា​ថ្មី រឹង​មាំ ធន់​នឹង​ការ​ប៉ះទង្គិច ល្អ​បំផុត​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​លំបាក​។ ចំណែក​ផ្នែក​ខាងក្នុង​បាន​បំពាក់​ទៅ​ដោយ​ពូក​ស្បែក​មានគុណ​ភាព​ខ្ពស់​ធន់​នឹង​ការ​ប្រើប្រាស់​ពេល​បើកបរ Off-road ក៏​ដូច​ជា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ កៅអី​នីមួយ​ៗ​បាន​រចនា​ដោយ ផ្ដល់​ទាំង​សុវត្ថិភាព និង​ផាសុកភាព​ដល់​អ្នកបើកបរ​។

Ford Ranger Raptor បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន​ជំនាន់​ថ្មី Bi-Turbo ទំហំ 2.0L កម្លាំង​ខ្លាំង និង​សន្សំ​សំចៃ​ប្រេង ដែល​មាន​កម្លាំង​សេស 213PS កម្លាំង Torque 500Nm និង​ប្រើ​ប្រអប់លេខ​ថ្មី 10 លេខ ជំនួយ​ដល់​ការ​ដាក់​លេខ​មាន​ភាព​រលូន និង​ងាយស្រួល​។

ប្រព័ន្ធ​ជើង​ក្រោម​ត្រូវ​បាន​បំពាក់ ជាមួយនឹង​បូម Fox Racing Shox ដូច​គ្នា​ទៅ​នឹង បូម​ដែល​បាន​​បំពាក់​នៅ​លើ​រថយន្ត Ford F-150 មាន​លក្ខណៈ​ធន់ រឹង​មាំ មិន​រលាក់​ខ្លាំង​មិន​ថា អ្នក​បើកបរ​លើ​ផ្លូវ​រលាក់​ក្នុង​ល្បឿន​លឿន ក៏​ដោយ ដោយសារ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាង​មុខ និង​ខាងក្រោយ​របស់​រថយន្ត​។

មិនតែប៉ុណ្ណោះ មិន​ថា ក្រោម​ស្ថានភាព​ផ្លូវ​លំបាក​យ៉ាងណា​នោះ​ទេ ក៏ Ford Ranger Raptor មិន​រុញ​រា​នោះ​ដែរ ព្រោះ​រថយន្ត​នេះ មាន​បំពាក់​ជាមួយនឹង​ប្រអប់លេខ​ថ្មី 10 លេខ និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System with Baja Mode) ទាំង​ផ្លូវ​ធម្មតា និង​ផ្លូវ​លំបាក រួម​មាន​ដូច​ជា ស្ថានភាព​ផ្លូវ​ធម្មតា (Normal mode) ផ្ដល់​ផាសុកភាព​មិន​ស៊ីប្រេង​ងាយស្រួល​ក្នុង​ការ​បើកបរ​, ការ​បើកបរ​បែប​ស្ព័​រ (sport mode) ផ្ដល់​នូវ​សន្ទុះ​ខ្លាំង​សក្ដិ​សម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បើកបរ​ល្បឿន​លឿន​, ផ្លូវ​ស្មៅ​/​ក្រួស​/​ព្រិល (Grass/gravel/snow mode) ជួយ​ឲ្យ​រថយន្ត​មាន​លំនឹង និង​មិន​រអិល​ពេល​បើកបរ​លើ​ផ្លូវ​ដែល​ងាយ​នឹង​រអិល​, ផ្លូវ​ដី​ភក់​/​ដីខ្សាច់ (Mud/sand mode) សម្រួលការ​បើកបរ​ជៀសវាង​ការ​ផុង កង់ ពេល​បើកបរ​លើ​ភក់ ឬ​ខ្សាច់​, ផ្លូវ​ថ្ម (Rock mode) សម្រួលការ​បើកបរ​ឲ្យ​មាន​ភាព​រលូន មិន​រលាក់​ខ្លាំង ពេល​បើកបរ លើ​ក្រួស ឬ​ថ្ម និង​Baja Mode ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​លើ​ផ្លូវ Off-road ហើយ​អ្នក​ក៏​មិនបាច់​បារម្ភ​ដែរ​នៅ​ពេល​បើកបរ​លើ​ផ្លូវ ដែល​មានទឹក​លិច ព្រោះ Ford Ranger Raptor អាច​ចុះ​ទឹកបាន​ដល់​ទៅ 850 mm ឯណោះ។

លើស​ពី​នេះ​ទៅ​ទៀត ក្នុង​នោះ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​កា​ពី​តាស ដែល​មានការ​កំណត់ 3 ជម្រើស​ឲ្យ​អ្នក​ជ្រើសរើស 2H Two-wheel drive សម្រាប់​បើកបរ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ តិចតួច​, 4H Four-wheel drive សម្រាប់​បើកបរ​ល្បឿន​លឿន​លើ​ផ្លូវ Off-road និង 4L Low-range four wheel drive ផ្ដល់​កម្លាំង​ខ្លាំង​ជួយ​ទប់​លំនឹង​កង់​ពេល​បើកបរ​នៅ​លើ​ផ្លូវ​ដែល​លំបាក​ខ្លាំង និង​មាន​ឧបសគ្គ​ច្រើន​។

ក្រៅពី​នេះ Ford Ranger Raptor ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ផ្សេង​ៗ​ដូច​ជា ប្រព័ន្ធ​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោ (Smart Key) បច្ចេកវិទ្យា SYNC 3 និង​អេ​ក្រង់ Touchscreen 8 អ៊ី​ញ​សម្រាប់​ស្ដាប់​វិទ្យុ តន្ត្រី និង​ការ​កំសាន្ត​នានា កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើ​ផ្លូវ​កោង និង​រអិល ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត (Hill Launch Assist) ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត (Hill Descent Control) ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​រេ​ពេល​ដឹក និង​សណ្ដោង​ធ្ងន់​ៗ (Load Adpaptive Control & Trailer Sway Control) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ការពារ​ការ​ប៉ះទង្គិច (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅ​ពេល​មាន​ឧបសគ្គ​មក​ពី​ខាង​មុខ ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង (Lane Keeping System) និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់​សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)​។

លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា សម្រេចចិត្ត​នាំ​ចូល​នូវ​ប្រភេទ​រថយន្ត Pickup មួយ​នេះ​មក​កាន់​ទីផ្សារ​កម្ពុជា គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន ក៏​ដូច​ជា​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា ឲ្យ​ប្រើ​ប្រាស់​រថយន្ត​ថ្មី​ផង​ដែរ​។ ម្យ៉ាងទៀត យើង​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ រថយន្ត​ប្រភេទ Pickup ក៏​ទទួល​បានការ​ពេញ​និយម​សម្រាប់​អ្នកមាន​គ្រួសារ និង​សម្រាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម ដោយ​សារ​រថយន្ត​ប្រភេទ​នេះ​អាច​ប្រើប្រាស់​បាន គ្រប់​កាលៈទេសៈ គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​សម្រាប់​ធ្វើការ ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ​»​។

Ford Ranger Raptor ក៏​មាន​ផ្ដល់​ជម្រើស​នៃ​ព៌​ណ​ជា​ច្រើន​ឲ្យ​ជ្រើសរើស​រួម​មាន​ដូច​ជា ពណ៌​ស ក្រហម ខៀវ ប្រផេះ និង​ខ្មៅ​ផង​ដែរ ៕ ដោយ​សហការ (​កែស​ម្រះ​ល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ