ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ដែនដី ៖ សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​ព្រះ​សីហ​នុ​លើកនេះ​នឹង​ធ្វើ​ឲ្យ​រថយន្ត​ខ្លាច​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ការ​ធ្វើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ម្តងនេះ​នឹង​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​​ខ្លាចម្តង ។ ការ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេចរ ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​នេះ…

រាជធានី​ភ្នំពេញ ៖ ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ការ​ធ្វើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ម្តងនេះ​នឹង​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​​ខ្លាចម្តង ។ ការ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេចរ ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​នេះ ខណៈ​ដែល​លោក​បាន​បង្ហោះ​រូបភាព​ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​សាងសង់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ដែល​រួម​មានការ​ឈូស​ឆាយដី​ផ្លូវថ្នល់ ការ​កិន​បង្ហាប់ ការ​ចាក់​កៅស៊ូ និង​ការ​ដាក់​បណ្តាញ​លូ​បង្ហូរទឹក​ដែល​មាន​ទំហំ​ធំ កាលពី​ថ្ងៃ​ទី​១៦ ខែមករា​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រីក្រសួង​ដែនដី​ដែល​គេ​ធ្លាប់​បាន​ដាក់​ងារ​ថា «​កណ្តាប់ដៃ​ដែក​» ក៏​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់​ដោយ​បាន​សរសេរ​សារ​ដ៏​ខ្លី ដែល​បង្កប់ន័យ​គ្រប់គ្រាន់​ថា «​អរគុណ​ដែល​បាន​បារម្ភ​ពី​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​ជា​សំណង់ និង​តម្លៃ ។ ម្ដងនេះ​ឱ្យ​រថយន្ត​ខ្លាច​ផ្លូវ​ម្ដង​» ។

សូម​ជម្រាប​ថា សម្រាប់​ការ​សាងសង់​ហេ​ដ្ឋា​រ​នា​សម្ព័ន្ធ​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៣៤​ខ្សែ ត្រូវ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន ២៩៤​លាន​ដុល្លារ​សហរ​ដ្ឋា​អា​មេ​រិ​ក ដើម្បី​ធ្វើការ​សាងសង់​ហេ​ដ្ឋា​រ​ដ​នា​សម្ព័ន្ធ ។ នៅ​ក្រោយ​ពី​បញ្ចប់​ការ​សាងសង់​ខេត្ត​ព្រះ​សីហ​នុ​នឹង​ប្រែ​មុខមាត់​ថ្មី ដែល​កាន់តែ​មាន​ភាព​ទាក់ទាញ​ក្នុង​ការ​វិនិយោគ​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ដែល​ស្រប​ទៅ​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ប្រែក្លាយ​ខេត្ត​មួយ​នេះ​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ប្រចាំ​ប្រទេស​កម្ពុជា ។

តាម​ផែនការ​នៃ​ការ​សាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ ដែល​មាន​ប្រវែង​សរុប​ចំនួន​៨៤​គីឡូម៉ែត្រ​មាន​រង្វង់​មូល​ចំនួន​៣ ស្ពាន​ចំនួន​៦ ដែល​មាន​ប្រវែង​សរុប​ចំនួន​២៥២​ម៉ែត្រ ដោយ​មាន​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់​ចំនួន​៧ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​ត្រឹម​រយៈពេល​៨​ខែ ។

សូម​បញ្ជាក់​ថា បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគ​បាល​ជាតិ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ផ្លូវ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ត្រួតពិនិត្យ​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ។ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចុងឆ្នាំ​២០១៩ ថា នៅ​កំពង់សោម​កំពុង​តែ​អនុវត្ត​ដាក់​ឧបករណ៍​កាមេរ៉ា​នៅ​តាម​ភ្លើងស្តុប ដើម្បី​ចាប់​យក​រូបភាព​អ្នក​មិន​គោរព​ច្បាប់់​ចរាចរណ៍​មក​ពិន័យ​តាម​ច្បាប់ ។ លោក​បញ្ជាក់​ថា​៖«​កំពង់សោម យើង​បាន​រៀបចំ​ហើយ ក្នុង​ការ​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប ។ ខ្ញុំបាទ​ផ្ទាល់​បាន​ចុះ​ទៅ​ពិនិត្យ​រៀបចំ​ហើយ គឺ​មាន​កាមេរ៉ា រហូត​ដល់​៦០០​កាមេរ៉ា ក្នុង​ផ្លូវ​៣៤ ខ្សែ​ដែល​ធ្វើ​ថ្មី និង​ផ្លូវ​មូ​យ​ចំនួន​ទៀត​។ អី​ញ្ចឹ​ង​យើង​ដាក់​៦០០​កាមេរ៉ា​នេះ​លើ​គោលដៅ​ចំនួន​៥០០​កន្លែង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ