ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​មួយ​គ្រឿង​នាំ​ភ្ញៀវ​​ជិត​៣​ពាន់​នាក់​​មកទស្សនា​​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នាវា​ទេសច​ណ៍​បរទេស​មួយ​គ្រឿង​មានឈ្មោះ COSTA FORTUNA បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត៣.០០០​នាក់ ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នាវា​ទេសច​ណ៍​បរទេស​មួយ​គ្រឿង​មានឈ្មោះ COSTA FORTUNA បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត៣.០០០​នាក់ ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​មួយ​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មុន​នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ ។

តាម​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍ COSTA FORTUNA មាន​សញ្ជាតិ​អុី​តា​លី មាន​បណ្តោយ​ប្រវែង ២៧២.១៥​ម៉ែត្រ ទទឹង ៣៥.៥០​ម៉ែត្រ ជម្រៅ​ទឹក ៨.​ម៉ែត្រ បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ៣.០០០​នាក់ មក​ពី​ប្រទេស​សិង្ហ​បុរី ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៧​និង​៦​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នាវា​នេះ​មាន​គម្រោង​ចាក​ចេញពី​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល ។

ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា COSTA FORTUNA មាន​ចំនួន​សរុប ២.៦៦២​នាក់ ស្រី ១.៤៦៨​នាក់ មាន​៦២​សញ្ជាតិ និង​មាន​នាវិក​សរុប​ចំនួន ៩៨០​នាក់ ក្នុង​នោះ​ស្រី​ចំនួន​១៧៩​នាក់ មាន​៤០​សញ្ជាតិ ។

បន្ទាប់​ពី​ការ​ចូល​ចត​ប្រកបដោយ​សុវត្ថិភាព ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​ទស្សនា​កម្សាន្ត​ជាមួយ​សិស្សានុ សិស្ស​ក្នុង​ក្រុងព្រះសីហនុ តំបន់​រម​នី​យ​ដ្ឋា​ន​ក្នុង​ក្រុងព្រះសីហនុ តំបន់​នេសាទ ស្ថិត​ក្នុង​សង្កាត់ លេខ​១ ក្រុងព្រះសីហនុ ទីប្រជុំជន​ផ្សារ និង​តាម​តំបន់ឆ្នេរ​ជាដើម និង​ទៅ​ទ​ន្ស​នា​តំបន់​រមណីយដ្ឋាន​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ឈ្វេងយល់​ពី​វប្ប​ធ៏​ម​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ