ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​ខ្មាំង​កាំភ្លើង​បា.ញ់​និស្សិត​ពេទ្យ​ហើយ​ពួក​គេ​ជិត​ចូល​រោងការ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនល្មើស​ដែល​បាន​បាញ់​សម្លាប់​គូ​ដណ្តឹង​ខ្លួនឯង​ដែល​ជា​និស្សិត​ពេទ្យ​១​គ្រាប់​ចំ​កញ្ចឹងក​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​គឺ​ឈ្មោះ យឺន វ៉ា​ន់​ដេ​ត អាយុ​២៤​ឆ្នាំ ជា​មន្ត្រី​យោធា ដែល​មាន​ទីលំនៅ​ក្នុងភូមិ​នៅ​ព្រះ​ម្លប់ ឃុំ​គី​រី​មាន​ជ័យ ស្រុក​បរ​សេដ្ឋ…

រាជធានី​ភ្នំពេញ ៖ ជនល្មើស​ដែល​បាន​បាញ់​សម្លាប់​គូ​ដណ្តឹង​ខ្លួនឯង​ដែល​ជា​និស្សិត​ពេទ្យ​១​គ្រាប់​ចំ​កញ្ចឹងក​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​គឺ​ឈ្មោះ យឺន វ៉ា​ន់​ដេ​ត អាយុ​២៤​ឆ្នាំ ជា​មន្ត្រី​យោធា ដែល​មាន​ទីលំនៅ​ក្នុងភូមិ​នៅ​ព្រះ​ម្លប់ ឃុំ​គី​រី​មាន​ជ័យ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ជុន ឌី​ណា អាយុ​២៦​ឆ្នាំ រៀន​ចប់​និស្សិត​ពេទ្យ​ហើយ និង​ត្រៀមប្រឡង​ចូល​ក្រប​ខណ្ឌ មាន​ទីលំនៅ​ក្នុងស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ នាង​ជា​កូន​ទី​៥​ក្នុង​ចំណោម​បងប្អូន​៦​នាក់ អ្នក​ទាំង​២​ស្រលាញ់​គ្នា​តាំងពី​អាយុ​១២​ឆ្នាំ និង​បាន​ភ្ជាប់ពាក្យ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រៀម​រៀប​ការ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២ ខាង​មុខ​នេះ​ដោយ​បាន​ជួល​តុ រោង ភ្នួ​ង ចុងភៅ និង​អញ្ជើញ​ភ្ញៀវ​ដើម្បី​ចូលរួម​រួច​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឪពុក​របស់​នារី​រង​គ្រោះ​ឈ្មោះ ជា ដា​វិ​ន​អាយុ​៥៤​ឆ្នាំ ជា​មន្ត្រីរាជការ​ម្នាក់​ដែរ ។

ក្នុង​នោះ​ផង​ដែរ​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​អាវុធ​ខ្លី​ម៉ាក Lock មួយ​ដើម​ផង​ដែរ​នៅ​កន្លែង​កើតហេតុ​ដោយ​ជន​ដៃដល់​មិន​បាន​យក​ទៅ​តាម​ខ្លួន ដោយ​គ្រាន់តែ​គេចខ្លួន​ពី​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ចំពោះមូលហេតុយ៉ាងណានៅមិនទាន់មាននរណាដឹងនៅឡើយនោះទេ ។

សូមបញ្ជាក់ផងដែរថា ករណីនារី​ម្នាក់​ដែល​ជា​និស្សិត​ពេទ្យ​ត្រូវ​បាន​គូដណ្តឹងបាញ់​ត្រូវ​ចំនួន​មួយ​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​ក្នុង​បុរី រំចេក ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ៕

ចុចអាន ៖ ស្រី​ស្អាត​និស្សិត​ពេទ្យ​ត្រូវ​គូដណ្តឹង​ជា​មន្ត្រី​យោធា​បាញ់​១​គ្រាប់​ផ្តាច់ជីវិត​ក្នុងផ្ទះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ