ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​ថា ដុះ​ស្លែ​យូរណាស់​មក​ហើយ ចុះ​ម្តងនេះ​!

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹកឈើ​ប្រណិត​៣​គ្រឿង​ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តកំពង់ធំ លោក សាយ វាសនា…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹកឈើ​ប្រណិត​៣​គ្រឿង​ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តកំពង់ធំ លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ស្រុក​ចំនួន​៤​នាក់ និង​អាវុធហត្ថ​ខេត្ត​ចំនួន​៨​នាក់ រថយន្ត​៤​គ្រឿង ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​ខុសច្បាប់ ឆ្លងកាត់​ខេត្តកំពង់ធំ ដោយ​ឃាត់​រថយន្ដ​បាន​ចំនួន​៣​គ្រឿង និង​ខ្លួន​មនុស្ស​ចំនួន​៣​នាក់ កាលពី​យប់​វេលា​ម៉ោង​១​និង​០០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​១៥ ខែមករា​នេះ នៅ​ចំនុច​ភូមិ​ថ្លា ឃុំ​ច្រនាង ស្រុក​តាំងគោក ។

តាម​ប្រភព​បានអោយ​ដឹង​ថា ក្រុម​ឈ្មួញ​ទាំងនេះ​សុទ្ធសឹងតែ​ជា​ឈ្មួញ​ឈើ​រកស៊ី​ខុសច្បាប់​ឡើង​ដុះ​ស្លែ​ទៅ​ហើយ​ក៏​ជា​ឈ្មួញ​ដែល​មាន​ខ្សែរ​ស្រឡៃ​អ្នកធំ​នៅ​ពីក្រោយ​ខ្នង​ផង​ដែរ ទើប​ហ៊ាន​ដឹក​ជ​ញ្ចូ​ន​បទល្មើស​ខុសច្បាប់​ទាំង​អស់នេះ ដោយ​មិន​ខ្លាច​ច្បាប់​សូ​ម្បី​តែ​បន្ដិច ។

នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​រកស៊ី​ជួញដូរ​ខុសច្បាប់​នេះ​ជា​លទ្ធផល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ ឌី​ន រ៉ា​នី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​អង្គ​រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ទី​២-​ឈ្មោះ សូ ស៊ី​ណាត អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សែន​ព​ន្លួ​ង ឃុំ​សម្រោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត (​ជា​ម្ចាស់​កា​រ៉ា​ស់​ហ្គា​ស​ផង​ដែរ​) និង​ទី​៣-​ឈ្មោះ ឆៃ វ៉​ន អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ខ្នាយ ឃុំ​វត្ត​អង្គ ស្រុក​បន្ទាយមាស ខេត្តកំពត (​កម្មករ​បញ្ចូល​ហ្គា​ស​) ព្រមទាំង​រថយន្ត​សេរី​ទំនើប​ចំនួន​៣​គ្រឿង ១-​រថយន្ត​ម៉ាក់​ធុន​ដ្រា (Tundra) ពណ៌​ស ពាក់​ស្លាក​លេខ​ខាង​មុខ​សៀមរាប 2A-1647 និង​ខាងក្រោយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-6981 ។

ទី​២-​រថយន្ត​ម៉ាក​ធុន​ដ្រា (Tundra) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ខាង​មុខ​ភ្នំពេញ 2AJ-3164 ហើយ​ខាងក្រោយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-6841 និង​ទី​៣-​រថយន្ត​ម៉ា​កតា​កុ​ម៉ា (Tacoma) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-6970 រួម​ជា​និង​វត្ថុ​តាង​មាន​ឈើ​សុ​ក្រំ​ចំនួន​២​រថយន្ត ប្រគល់​ឲ្យ​អាវុធហត្ថ​ខេត្ត​កំ​ពង​ធំ​កំពុង​តែ​ចាត់ការ​រាប់​ចំនួន​ឈើ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ