ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​សិស្ស​ស្រី​ជា​បងធំ​ប្រចាំ​សាលា​៤​នាក់ ក្រោយ​ពី​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​វាយ​លើ​សិស្ស​ស្រី​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ កម្លាំង​អធិការ​នគរបាល​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​សិស្ស​ស្រី​ជា​បងធំ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ កម្លាំង​អធិការ​នគរបាល​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​សិស្ស​ស្រី​ជា​បងធំ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី ផ្សារ​ដើម​ថ្កូវ​ចំនួន​៤​នាក់ ក្រោយ​ពី​លេច ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​ពួក​គេ​បាន​នាំ​គ្នា​វាយ​ធ្វើបាប​ទៅ​លើ​ក្មេង​ស្រី​ជា​សិស្សសាលា​ថ្នាក់​ទី​៨​ម្នាក់ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​មក​នោះ​។ តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា សិស្ស​រង​គ្រោះ​ឈ្មោះ ស្រ៊ុ​ន កែវ​មរកត សិស្ស​ថ្នាក់​ទី​៨ នៃ​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន​រ៉ា​នី ផ្សារ​ដើម​ថ្កូវ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

ក្រោយ​ពី​លេច​ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​មួយ ដោយ​មាន​ក្មេង​ស្រី​សិស្សសាលា​ម្នាក់ ត្រូវ​បាន​ក្មេង​ស្រី​ចំនួន ៣​ទៅ ៤​នាក់ នាំ​គ្នា​ចោមរោម​វាយ​ធ្វើបាប កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នោះ​។ ហើយ​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​បានដឹង​នោះ បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ និង​ស្រាវជ្រាវ​ឃាត់ខ្លួន​សិស្ស​ស្រី​ជា​ជន​ដៃដល់​ចំនួន ៤​នាក់ យ​កុំ​ក​ធ្វើការ​សាកសួរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នោះ​ដែរ គេ​មិន​ទាន់​បានដឹង​ថា ហេតុ​អ្វី​បានជា​សិស្ស​ស្រី​ទាំង​៤​នាក់ ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើបាប​ដល់​ក្មេង​ស្រី​រង​គ្រោះ​ឡើយ​។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សិស្ស​ស្រី​ជា​ជន​ដៃដល់​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ ចំការមន ជា​បន្ត​ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​បានដឹង និង​ផ្តិត​យក​ព័ត៌មាន​ចូល​ឡើយ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ