ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន បានស្នើកាលពីថ្ងៃទី១៥មករាឲ្យកែប្រែរដ្ឋធម្មនុញ្ញ ហើយតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលនោះជាការរៀបចំសម្រាប់អនាគតនយោបាយរបស់លោក ក្រោយផុតអាណត្តិប្រធានាធិបតី ចុងក្រោយរបស់លោកនាដំណាច់ឆ្នាំ២០២៤។
លោកពូទីនបានជ្រើសរើសមនុស្សជំនិតរបស់លោកម្នាក់មកជំនួស លោកឌីមីទ្រីម៉េដវេដេវជានាយករដ្ឋមន្ត្រីថ្មី។ នាយករដ្ឋមន្ត្រីថ្មីជាឥស្សរជនដែលពុំសូវបង្ហាញមុខ លោកមីខាអ៊ីលមីសូ៊ស្ទីនអាយុ៥៣ឆ្នាំ ជាប្រមុខផ្នែកពន្ធដារFISCរុស្ស៊ី។ យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ីទាំងឡាយថា សភាឌូម៉ារុស្ស៊ីពិនិត្យនាថ្ងៃទី១៦មករានូវបេក្ខភាពរបស់លោក។
ជ្រាបមុខផ្នែកពន្ធដារសហព័ន្ធរុស្ស៊ ចាប់តាំងពីឆ្នាំ២០១០មក លោកមីស៊ូស្ទីនត្រូវបានគេចាត់ទុកជាមនុស្សដែលមានទេពកោសល្យខ្ពស់និងជាមន្ត្រីដែលធ្វើការងារប្រកបដោយប្រសិទ្ធភាព។ តាមទូរទស្សន៍រដ្ឋរុស្ស៊ី ROSSIYA-24ថា លោកបានបង្កើតប្រព័ន្ធប្រមូលពន្ធដែលល្អប្រសើរជាងគេបំផុតលើពិភពលោក។
ការជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនេះធ្វើឡើង ក្រោយការប្រកាសពីការលាលែងរបស់រដ្ឋាភិបាលលោកម៉េដវេដេវ ក្នុងពេលមានសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ី ដែលប្រកាសពីការកែទម្រង់រដ្ឋធម្មនុញ្ញ។ បណ្ដារដ្ឋមន្ត្រីនៅទទួលបន្ទុកកិច្ចការប្រចាំថ្ងៃ រហូតដល់ការចូលកាន់តំណែងរបស់រដ្ឋាភិបាលថ្មី។
ការប្រកាសទាំងនេះរបស់លោកពូទីន មិនធ្វើឲ្យមជ្ឈដ្ឋាននយោបាយនិងបណ្ដាសារពត៌មានរុស្ស៊ីមានការការភ្ញាក់ផ្អើលឡើយ។ ពួកគេយល់ថានោះជាការត្រួសត្រាយផ្លូវមុនឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការចប់អាណត្តិបច្ចុប្បន្នរបស់លោកពូទីន ដែលក្នុងស្ថានភាពបច្ចុប្បន្នពុំមានសិទ្ធិឈរឈ្មោះទៀតទេ។ បុរសខ្លាំងរុស្ស៊ី រហួតមកទល់ពេលនេះនៅតែមានចេតនាបន្តតំណែងប្រធានាធិបតី ហើយពុំមានពេលណាលើកពីអ្នកបន្តវេនពី់លោកឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ