ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជួប​សំណេះ​សំណាល​​ជាមួយ​គណៈប្រតិភូ​អ្នក​សារព័ត៌មាន​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​អ្នក​សារព័ត៌មាន​ថៃ​ចំនួន​២០​នាក់ ដែល​ដឹកនាំ​ដោយ​លោក Prasit Sangrungrueng អគ្គលេខាធិការ…

រាជធានី​ភ្នំពេញ ៖ លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​អ្នក​សារព័ត៌មាន​ថៃ​ចំនួន​២០​នាក់ ដែល​ដឹកនាំ​ដោយ​លោក Prasit Sangrungrueng អគ្គលេខាធិការ សហព័ន្ធ បណ្ដាញ​ផ្សព្វផ្សាយ​អាស៊ាន (UMA) ចូល​ជួប​សម្តែង​ការ​គួរសម និង​រាយការណ៍​ពី​ការងារ​របស់ UMA ដែល​បាន​អនុវត្ត​កន្លង​មក​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន ។

លោក ខៀវ កា​ញា​រី​ទ្ធ បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​ការ​ផ្តល់​ឱកាស​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ចំនួន​៤​លើក​រួច​មក​ហើយ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ឆ្នាំ​២០២០​នេះ ជា​លើក​ទី​៤ មាន​អ្នក​សារព័ត៌មាន​ចំនួន​ជិត​៦​ពាន់​នាក់​បាន​ចូលរួម ហើយ​សម្តេច​តេ​ជោ​បាន​កំណត់​យក​ថ្ងៃ​ទី​១៤ ខែមករា ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ការ​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ជា​បន្ត​ទៅ​ទៀត​។ ដូច្នេះ​សូម​ខាង​ភាគី​ថៃ​ជ្រាប​ហើយ​ត្រៀម​ក្នុង​ឆ្នាំ​បន្ទាប់​ដើម្បី​មក​ចុះ​ឈ្មោះ​ឲ្យ​បាន​មុន​រយៈពេល​មុន​យ៉ាងតិច​កន្លះ​ខែ ដោយ​ធម្មតា​អនុញ្ញាត​ឲ្យ​ភាគី​ថៃ​ចូលរួម​តែ​១០​នាក់ តែ​លើក​នេះ​ក្នុង​ករណី​ពិសេស​អាច​ឲ្យ​បន្ថែម​រហូត​ដល់​២០​នាក់​ពី​ប្រទេស​ថៃ​ឲ្យ​មក​ចូលរួម ។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្ថែម​ទៀត​ថា សម្តេច​តេ​ជោ​បាន​ផ្តល់​មេធាវី​របស់​រដ្ឋមន្ត្រី​សម្រាប់​ជួយ​ដល់​អ្នកកាសែត​មួយ​ចំនួន​ដែល​ត្រឹមត្រូវ​តាម​ច្បាប់ ដោយសារ​នៅ​កម្ពុជា​មាន​អ្នកកាសែត​ច្រើន​បែប ដែល​មាន​អង្គភាព​ខ្លះ​បាន​ច្បាប់ ហើយ​មិន​ដែល​បាន​ចេញផ្សាយ ចំណែក​មាន​បុគ្គល​ខ្លះ​បាន​ចេញផ្សាយ​ដោយ​ខ្លួនឯង​ដែល​មិន​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល និង​យល់​ដឹង​ពី​វិជ្ជាជីវៈ​ត្រឹមត្រូវ ដោយ​គ្រាន់តែ​ប្រើ​ទូរស័ព្ទ​ធ្វើ​ជា​កាមេរ៉ា​ថតរូប និង​សម្រេច​ចេញផ្សាយ​តែ​ម្នាក់ឯង ដែល​គ្មាន​គុណភាព ហើយ​ការ​ការពារ​ដោយ​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​ទៅ​តាម​អង្គហេតុ​និង​អង្គច្បាប់ ។

លោក Prasit Sangrungrueng បាន​ឆ្លើយ​តប​វិញ​ថា អ្នកកាសែត​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ជា​សមា​ជិក​​របស់​UMA បាន​ជួប​ប្រជុំ​គ្នា​កន្លង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខេត្ត Phetchabun ដើម្បី​ស្វែងរក​អ្នក​ច្បាប់​មក​ជួយ​ការពារ​អ្នកកាសែត​ផង​ដែរ ហើយ​សមាជិក​របស់ UMA នៅ​​ក្នុង​ប្រទេស​ថៃ​មានការ​កើនឡើង ដោយ​មានការ​ចាប់អារម្មណ៍​មក​លើ​អ្នកកាសែត​នៅ​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ឱកាស​លើកទឹកចិត្ត​ដល់​អ្នកកាសែត ក្នុង​ការ​រួមចំណែក​រួបរួម​កសាង​ពង្រឹង​សេដ្ឋកិច្ច និង​រក្សាសុខ​សន្តិភាព​បន្ថែម​នៅ​ក្នុង​ប្រទេស ហើយ​បន្ត​រួម​គ្នា​ពង្រឹង​វិស័យ​ព័ត៌មាន​ឲ្យ​រឹង​មាំ​បន្ថែម​ទៀត​នៅ​ក្នុង​អាស៊ាន​យើង​ទាំងមូល​ដើម្បី​លុប​បំបាត់​រាល់​ព័ត៌មាន​ដែល​កើតឡើង​ក្លែងក្លាយ​មិន​ពិតប្រាកដ​នោះ​ឲ្យ​សាបរលាប​អស់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ