ក្រុមហ៊ុន​អ៊ិ​ន​ធើ​រ​ណេ​ត TODAY បាន​ប្រកាស​​ចាប់ឆ្នោត​ផ្សងសំណាង​ដល់​អតិថិ​ជន​ខ្លួន ជា​រៀង​រាល់​ខែ


ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី ២០២០ ក្រុមហ៊ុន​អ៊ិ​ន​ធើ​រ​ណេ​ត TODAY បាន​ចាប់ផ្តើម​ធ្វើការ​ចាប់ឆ្នោត​ផ្សងសំណាង​ដល់​អតិថិជន​របស់​ខ្លួន​ជា​រៀង​រាល់​ខែ ដែល​បាន​ចាប់ផ្តើម​តាំងពី​ខែធ្នូ ចុងឆ្នាំ​២០១៩ មក​ម្ល៉េះ​។

ការ​ចាប់ឆ្នោត​នេះ​នឹង​ធ្វើ​ឡើង​រៀង​រាល់​ចុងខែ​សម្រាប់​ទាំង​អតិថិជន​ចាស់ និង​ថ្មី​ទាំងអស់​ដែល បាន​​ទូទាត់​ទាន់​ការ​កំណត់​តាម​រយៈ True Money, Pay&Go, PiPay, លី​ហួរ វេរ​លុយ​, Wing, អេ​ស៊ី​លី​ដា​ទាន់ចិត្ត ឬ ABA Mobile​។

អ្នក​ឈ្នះ​រង្វាន់​ចំនួន ៣​រូបរៀង​រាល់​ខែ​នឹង​ទទួល​បាន ៖
រង្វាន់​ទី​១ ៖ Xiaomi Mi Band V4 ចំនួន ១ រង្វាន់
រង្វាន់​ទី​២ ៖ ឆត្រ និង​មួក TODAY ចំនួន ១ រង្វាន់
រង្វាន់​ទី​៣ ៖ មួក និង ថង់យាម TODAY ចំនួន ១​រង្វាន់

កាលពី​ខែធ្នូ​កន្លង​ទៅ យើង​បាន​រក​ឃើញ​ម្ចាស់​រង្វាន់​ទាំង​បី​រូប​ដែល​មាន​ដូច​ជា ៖
ម្ចាស់​រង្វាន់​ទី​១ ៖ ឈ្មោះ ឆាត រិ​ទ្ធី លេខ​សំគាល់​អតិថិជន ១០១៩៥១
ម្ចាស់​រង្វាន់​ទី​២ ៖ ឈ្មោះ សេង សុខា លេខ​សំគាល់​អតិថិជន ១០១២៦៧
ម្ចាស់​រង្វាន់​ទី​៣ ៖ ឈ្មោះ សុត វ៉ា​ន់​ឌី លេខ​សំគាល់​អតិថិជន ១០០៧២៩

សម្រាប់​ខែមករា​នេះ ការ​ចាប់ឆ្នោត​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី ៣១ មក​រា វេលា​ម៉ោង ១១​និង​៣០ នាទី​ព្រឹក​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​ដែល​មាន ឈ្មោះ​ថា TODAY Internet​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរ​សព្ទ​លេខ ៖ 070215577 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ www.today.com.kh​
ដោយ​សហការ (​កែស​ម្រ​ល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ