ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នើ​​សម​ភាគី​​អូស្ត្រា​លី​​ កៀរ​​គរអ្នក​វិនិ​យោគ ​​និង​អ្នក​ទេសចរ​​មកកម្ពុជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

អូស្ត្រាលី ៖ សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា បាន​ស្នើ​ដល់​ប្រធាន​សភាអូស្ត្រាលី ជួយ​កៀរគរ​អ្នក​វិនិយោគទុន​និង​អ្នកទេសចរ​មក​កម្ពុជា​ឲ្យ​បាន​ច្រើន ។ សម្តេច​ពញាចក្រី…

អូស្ត្រាលី ៖ សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា បាន​ស្នើ​ដល់​ប្រធាន​សភាអូស្ត្រាលី ជួយ​កៀរគរ​អ្នក​វិនិយោគទុន​និង​អ្នកទេសចរ​មក​កម្ពុជា​ឲ្យ​បាន​ច្រើន ។ សម្តេច​ពញាចក្រី បាន​ស្នើ​បែប​នេះ​ក្នុង​កំឡុង​ពេល​ដឹកនាំគណៈប្រតិភូ​សភា​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) នៅប្រទេស​អូស្ត្រាលី ។

នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេចពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក តូ​នី ស្ម៊ី​ត (Tony Smith) ប្រធានរដ្ឋសភា​អូស្ត្រាលី និង​ជា​ប្រធាន​APPF លើក​ទី​២៨ នៅ​វិមាន​រដ្ឋសភា​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិការ​សភា​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អូស្ត្រាលី ឲ្យ​កាន់តែ​រឹង​មាំ​ឡើង ។

ក្នុង​ជំនួប​នេះ លោក​ប្រធានរដ្ឋសភា​អូ​ស្ត្រាលី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​សម្តេចពញា​ចក្រី ហេង សំ​រិ​ន ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា មក​ចូលរួម​កិច្ចប្រជុំ​APPF នៅប្រទេស​អូស្ត្រាលី​នា​ពេល​នេះ​។ លោក​ថ្លែង​ថា​អូស្ត្រាលី​បាន​សិក្សា​និង​ដកស្រង់​ពិសោធន៍​ជាច្រើន​​ពី​សភា​កម្ពុជា ដែល​រៀបចំ​កិច្ចប្រជុំ​APPFលើក​ទី​២៧ កាលពី​ឆ្នាំ​២០១៩ មុន​សភា​អូស្ត្រាលរៀបចំ​​កិ​ច្ខ​ប្រជុំ​នេះ​។ សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន បាន​លើក​ឡើង​ពី​សារៈសំខាន់​របស់​សភា​អូស្ត្រាលី នៅ​ក្នុងវេទិកា​អន្តរ​សភា​ក្នុង​តំបន់ និង​សកលលោក​។

សម្តេច​ពញា​ចក្រី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កា​រៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៨​នេះ ប្រប​កដោយ​ខ្លឹមសារ​បង្ហាញ​ពី​សារៈសំខាន់ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​នៃ​សមាជិក​APPF ដើម្បី​វិបុលភាព​របស់​ប្រជាពលរដ្ឋ ។ សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​រួម​វិភាគទាន​យ៉ាង​ធំធេង ក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព ក៏​ដូច​ជា​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ។

ប​ច្ចុប្បន្ន អូស្ត្រាលី​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​ពញា​ចក្រី បាន​ស្នើ​ដល់​សភា​និង​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​គាំទ្រ​កម្ពុជា​ជា​បន្ត​ទៀត ជា​ពិសេស​ជួយ​ជំរុញ​វិ​និយោគិន​និង​ទេសចរ​ពី​អូស្ត្រាលី​មក​កម្ពុជា និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា និងបង្កើន​​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​មកសិក្សា​នៅ​អូស្ត្រាលី ពីព្រោះ​ការ​អភិវឌ្ឍ​នៅ​កម្ពុជាសព្វថ្ងៃ ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់​។

សម្តេច​ពញា​ចក្រី បាន​អញ្ជើញលោក តូ​នីស្ម៊ី​ត មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​ជា​មិត្តភាព​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ដែល​សភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ចុងឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ជា​ការ​ឆ្លើយ​តប លោក តូ​នី ស្ម៊ី​ត ប្រធាន​រដ្ឋសភា​អូស្ត្រាលី បាន​ទទួលយក​សំណើ​និង​ការ​លើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា ។ លោក​មានក្តី​រីករាយ ចំពោះ​ចំណងមិត្តភាព​និង​កិច្ច​សហ​ប្រ​តិ
ប​ត្តិ​ការ​រវាង​សភា​ប្រទេស​ទាំង​ពីរ​ដែល​មានការ​រីក​ចម្រើន​ជា​លំដាប់ ។

សូម​ជម្រាប​ថា នៅ​ក្នុង​កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ APPF នាទី​ក្រុង​កង់​បេ​រ៉ា នេះ សម្តេច​ពញា​ចក្រី ប្រធានរដ្ឋសភា បាន​ទទួល​ជួប​ពិភាក្សាការងារ​ផ្លូវការ​និង​ក្រៅផ្លូវការ​ជាមួយ​ប្រតិភូ​សភា ដែល​ជា​សមាជិក APPF និង​អន្តរ​សភា​អាស៊ាន មួយ​ចំនួន​ទៀត​ផង​ដែរ ក្នុង​ការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​សភា​កម្ពុជា​និង​បណ្តាប្រទេស​ជា​មិត្ត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ