សម្តេច​តេ​ជោ​ថា គ្មាន​ការ​ផ្ទេរតំណែង​នាយក​រដ្ឋមន្ត្រី​ទៅ​ឲ្យ​កូន​នោះ​ទេ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​សា​ជា​ថ្មី​ថា លោក ហ៊ុន ម៉ា​ណែ​ត មិន​អាច​ធ្វើ​ជា​នាយក​រដ្ឋ​តាម​រយៈ​ការ​ផ្ទេរ​វេន ខណៈ​ដែល​សម្តេច​កំពុង​កាន់​អំណាច ឬ​មិន​ឆ្លង់កាត់​ការ​បោះ​ឆ្នោត​នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​លើក​ទី​៤ នា​សន្និបាត​កោះ​ពេជ្រ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០​ថា កូនប្រុស​សម្តេច គឺ លោក ហ៊ុន ម៉ា​ណែ​ត មិន​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មិន​មក​កាន់​តំណែង​តាម​រយៈ​ការ​ផ្ទេរ​នោះ​ទេ ។

ព្រោះថា កម្ពុជា​ជា​ប្រទេស​កាន់​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់​ថា គ្មាន​ការ​ផ្ទេរតំណែង​ពី​ឪពុក​ទៅ​កូន ដោយ​មិន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​នោះ​ទេ ។ ចាប់ពី​ឆ្នាំ​២០២៣ ដល់​២០៣០ ទើប​គាត់​អាច​ប្រឡូក ជា​នាយក​រដ្ឋមន្ត្រី​បាន​នេះ​ជា​ចំណុច​ដែល​ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត ។ ពេល​នេះ​តើ​កូន​មាន​លទ្ធភាព​ឯណា​មក​ដណ្តើម​អំណាច​ពី​ឪពុក ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ថា កម្ពុជា គឺជា​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​មិនជា​ប្រទេស​ផ្ទេរអំណាច​ពី​ឪពុក​ទៅ​កូន​ដូច​ប្រទេស​ខ្លះ​នោះ​ទេ គឺ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​» ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖ បើ​ឪពុក​កំពុង​កាន់​អំណាច​ហើយ​អង្គុយ​នៅ​ទី​នេះ ។ ផ្ទុយ​ទៅ​វិញ​បើ​ទោះបីជា​ឪពុក​ចាក​ចេញពី​តួនាទី​ក្តី ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​សហការី​ដែល​កំពុង​នៅ​ទី​នេះ ។ សម្តេច​បន្ត​ថា ការ​ផ្តល់​តួនាទី​នេះ​ក៏​ត្រូវ​ពិភាក្សា​នៅ​ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​ជា​មុន​សិន ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ថា អ្នក​ដែល​ចង់បាន​អំណាច​បាន​ធ្វើការ​ចោទប្រកាន់​លើ​ហ៊ុន ម៉ា​ណែ​ត ជា​កូន​របស់​ជនបរទេស ហើយ​បាន​ប្រមាថ​ភរិយា​ថែម​ទៀត ។ ដែល​ចំណុច​នេះ​សម្តេច​បាន​បញ្ជាក់​ថា សម្តេច​នឹង​មិន​អត់ឱន​ជា​ដាច់ខាត ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ