ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ចាក់​ថ្នាំ​ការពារ​ឱ្យ​កូន ចំណុច​ទាំង​នេះ​ត្រូវ​តែ​ប្រយ័ត្ន

4 ឆ្នាំ មុន

ការ​ចាក់​ថ្នាំ​ការពារ​ឱ្យ​កូន​គឺជា​រឿង​ដែល​អ្នក​ម្តាយ​គួរតែ​នាំ​កូន​ទៅ​ចាក់​ជា​ចាំបាច់ ព្រោះ​វា​អាច​ជួយ​ការពារ​កូន​ពី​ជំងឺ​ផ្សេង​ៗ​បាន ជា​ពិសេស​ទារក​ដែល​ទើបនឹង​កើត ត្រូវ​តែ​ចាក់​ឱ្យ​បាន​ទៀងពេល ដូចនេះ​នៅ​ពេល​ដែល​ចាក់ តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំនុច​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​កូន​មិន​ស្រួលខ្លួន ឬ​មាន​អាកា​រៈ​គ្រុនក្តៅ អ្នក​មិន​ត្រូវ​នាំ​កូន​ទៅ​ចាក់​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន…

ការ​ចាក់​ថ្នាំ​ការពារ​ឱ្យ​កូន​គឺជា​រឿង​ដែល​អ្នក​ម្តាយ​គួរតែ​នាំ​កូន​ទៅ​ចាក់​ជា​ចាំបាច់ ព្រោះ​វា​អាច​ជួយ​ការពារ​កូន​ពី​ជំងឺ​ផ្សេង​ៗ​បាន ជា​ពិសេស​ទារក​ដែល​ទើបនឹង​កើត ត្រូវ​តែ​ចាក់​ឱ្យ​បាន​ទៀងពេល ដូចនេះ​នៅ​ពេល​ដែល​ចាក់ តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំនុច​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​កូន​មិន​ស្រួលខ្លួន ឬ​មាន​អាកា​រៈ​គ្រុនក្តៅ អ្នក​មិន​ត្រូវ​នាំ​កូន​ទៅ​ចាក់​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន ដូចនេះ​អ្នក​ត្រូវ​តែ​ចាំ​ដល់​សុខភាព​កូន​ល្អ​សិន​ទើប​នាំ​គេ​ទៅ​ចាក់​។

២-មាន​ថ្នាំ​ការពារ​ខ្លះ​ត្រូវ​តែ​ចាក់​ច្រើន​ដង​ទើបបាន ប៉ុន្តែ​បើ​កូន​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដែល​ចាក់​នោះ អ្នក​ត្រូវ​តែ​ឈប់​ចាក់​ឱ្យ​កូន​ភ្លាម​។

៣-ក្រោយ​ពេល​ដែល​កូន​ចាក់​រួច អ្នក​ត្រូវ​តែ​ឱ្យ​កូន​នៅ​មន្ទីរពេទ្យ​ចំនួន​ពី​១៥​ទៅ​៣០​នាទី​សិន ដើម្បី​សង្កេត​មើល​ថា​តើ​កូន​មាន​ប្រតិកម្ម​ឬទេ បើ​មាន​នោះ​អ្នក​អាច​នាំ​កូន​ជួប​គ្រូពេទ្យ​បាន​ទាន់​ពេល​។

៤-មាន​ថ្នាំ​ការពារ​ខ្លះ ក្រោយ​ពេល​ដែល​ចាក់​រួច​២​ទៅ​៣​ថ្ងៃ កូន​អាច​មាន​អាកា​រៈ​ក្តៅខ្លួន ឬ​ឡើង​កន្ទួ​រ​ក្រហម ដូចនេះ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​អាកា​រៈទាំង​នេះ ទើប​កូន​គ្មាន​បញ្ហា​សុខភាព​។

៥-ក្រោយ​ពេល​ដែល​ចាក់​រួច កូន​អាច​នឹង​មាន​អាកា​រៈ​នៅ​មិន​សុខ ដែល​អាច​ធ្វើ​ឱ្យ​កូន​យំ​ហើយ​រករឿង ច្រើន​ដូចនេះ​អ្នក​ត្រូវ​តែ​លួង​កូន​ឱ្យ​បាន​ល្អ ហើយ​មិន​ត្រូវ​ស្តីបន្ទោស ឬ​វ៉ៃ​គេ​ឡើយ​។

៦-នៅ​ពេល​ដែល​កូន​ចាក់​ថ្នាំ​រួច វា​អាច​ធ្វើ​ឱ្យ​កន្លែង​ចាក់​នោះ​មាន​លក្ខណៈ​ក្រហម ឬ​រឹង ដូចនេះ​អ្នក​អាច​យក​ទឹកកក​មក​ស្អំ​ឱ្យ​កូន​បាន ដោយ​ប្រើ​កម្លាំង​ថ្នម​ៗ មិន​ត្រូវ​ប្រើ​កម្លាំង​សង្កត់ពីលើ​ឡើយ ទើប​វា​មិន​ធ្វើ​ឱ្យ​កូន​ឈឺ ហើយ​មាន​អាកា​រៈ​ធូរស្រាល​ជា​មុន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ