ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ខ្មែរ​ថ្ងៃនេះ​ខ្លាំង​ជាង​លុយ​ជប៉ុន

4 ឆ្នាំ មុន

ជា​ធម្មតា​ប្រាក់​រៀល​ខ្មែរ​តែងតែមាន​អត្រា​ឡើង​ចុះ​ស្ទើរតែ​រាល់ថ្ងៃ បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​យ៉េន​ជប៉ុន ហើយ​សម្រាប់​ថ្ងៃនេះ​ប្រាក់​រៀល​ហាក់​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​យ៉េន​ជប៉ុន បើ​ធៀប​កាលពី​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា ១០០​យ៉េន​ជប៉ុន​ទិញ​ចូល…

ជា​ធម្មតា​ប្រាក់​រៀល​ខ្មែរ​តែងតែមាន​អត្រា​ឡើង​ចុះ​ស្ទើរតែ​រាល់ថ្ងៃ បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​យ៉េន​ជប៉ុន ហើយ​សម្រាប់​ថ្ងៃនេះ​ប្រាក់​រៀល​ហាក់​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​យ៉េន​ជប៉ុន បើ​ធៀប​កាលពី​ថ្ងៃ​ម្សិលមិញ ។

ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា ១០០​យ៉េន​ជប៉ុន​ទិញ​ចូល ៣៦៨៨​រៀល លក់​ចេញ ៣៧២៥​រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​រហូត​ដល់​៣៧១១​រៀល និង​លក់​ចេញ ៣៧៤៨​រៀល​ឯណោះ ។ ថ្ងៃ​ដដែល​នេះ​ដែរ ហាងឆេង​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត គឺ​១​ដុល្លារ​អា​មេ​រិ​ក​ស្មើ ៤០៦០​រៀល​, ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៨០៣​រៀល លក់​ចេញ ២៨៣១​រៀល និង​១​អឺ​រ៉ូ​ទិញ​ចូល ៤៥២២​រៀល លក់​ចេញ ៤៥៦៧​រៀល ។

ទន្ទឹម​នេះ ១​យន់​ចិន​ទិញ​ចូល ៥៨៩​រៀល លក់​ចេញ ៥៩៥​រៀល​, ១០០​វ៉ុ​ន​កូរ៉េ​ទិញ​ចូល ៣៥៣​រៀល លក់​ចេញ ៣៥៦​រៀល និង​១​ដុល្លារ​សិង្ហ​បុរី​ទិញ​ចូល ៣០១៧​រៀល លក់​ចេញ ៣០៤៧​រៀល ។ ជាមួយ​គ្នា​នេះ ១​បាត​ថៃ​ទិញ​ចូល ១៣៤​រៀល លក់​ចេញ ១៣៦​រៀល និង ១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៥​រៀល លក់​ចេញ ១៧៧​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ