ស្ងាត់​ៗ Silva ជិត​តាម​ទាន់​កំណត់​ត្រា​ពិសេស​មួយ​របស់ Lampard នៅ Premier League


បើ​យោង​តាម​ប្រភព​ពី OptaJoe បានឱ្យ​ដឹង​ថា​ខ្សែបម្រើ​ក្រុម​មេឃ​ខៀវ Manchester city កីឡាករ David Silva កាន់តែ​ខិត​ជិត​តាម​ទាន់​កំណត់​ត្រា អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​តែ​ម្នាក់ (Assists for one Player) របស់​អតីត និង​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Frank Lampard ក្នុង​ក្របខ័ណ្ឌ Premier League ។

អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ខាងលើ គិត​មក​ទល់​ពេល​នេះ បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​គឺ​កីឡាករ Sergio Aguero សម្រេច​គ្រាប់​បាល់​បាន​ចំនួន​២១​លើក​ហើយ ខណៈ​ដែល​កំណត់​ត្រា​ចាស់​មាន​ចំនួន​២៤​លើក ដែល​ធ្វើ​បាន​ដោយ​អតីត​កីឡាករ Frank Lampard ដែល​បាន​បញ្ជូន​បាល់​ឱ្យ​អតីត​មិត្ត​រួម​ក្រុម Didier Drogba ។ គេ​ជឿជាក់​ថា​កំណត់​ត្រា​នេះ នឹង​ត្រូវ​បំបែក​បាន​ដោយ​កីឡាករ David Silva ដែល​មាន​វ័យ​៣៤​ឆ្នាំ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ៕

កីឡាអន្តរជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ