កងពលទាហានក្រុងកោះរ៉ុង ប្រកាសចូលកាន់តំណែងជាផ្លូវការ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមេបញ្ជាការ-មេបញ្ជាការរង និងពលទាហាន ដែលត្រូវទទួលសេចក្តីសម្រេចមុខងារ ត្រូវបម្រើការងារ នៅផ្នែកសឹករងក្រុងកោះរ៉ុងចំនួន១៦នាក់ ដោយលោកវរសេនីយ៍ត្រី លួន ឬទ្ធី ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការផ្នែកសឹករងក្រុងកោះរ៉ុង ។

ក្នុងឱកាសនោះ ដោយមានការការចូលរួមពីលោក ឧត្តមសេនីយ៍ឯក បណ្ឌិត យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣, លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីបណ្តា មន្ទីរ អង្គភាពនានាជុំវិញខេត្ត កាលពីព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបានធ្វើរបាយការណ៍ស្វាគមន៍ ចំពោះគណៈអធិបតីអំពីស្ថានភាពភូមិសាស្ត្រនានារបស់តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានខិតខំនិងបំពេញតួនាទីក្នុងការការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយភាពជោគជ័យ និងបញ្ហាប្រឈម មួយចំនួនជាពិសេស នៅតំបន់ក្រុងកោះរ៉ុងដែលជាតំបន់ថ្មីនឹងត្រូវបាន បង្កើតទីបញ្ជាការតំបន់ប្រតិបត្តិការផ្នែកសឹករងក្រុង ហើយមិនទាន់មានទីតាំង និង ស្នាក់ការត្រឹមត្រូវនៅឡើយ ដើម្បី បម្រើការពារជូនជាតិមាតុភូមិប្រជាពរដ្ឋនៅលើដីកោះ មានភាពងាយស្រួលនិងទាន់ពេលវេលានៅពេលមានសភាពការណ៍កើតឡើង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកគួច ចំរើន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក បណ្ដិត
យឿង សុខុន បានលើកឡើងថា ពិធីប្រកាសមុខតំណែងមេបញ្ជាការ មេបញ្ជាការងនិងយុវជនស្ម័គ្រចិត្តបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទនៅផ្នែកសឹករងក្រុងកោះរ៉ុងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុយោធភូមិភាគទី3 ។

នាឱកាសនោះ គឺជាមោទនភាពចំពោះវីរភាពរបស់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តនិងស្មារតីក្នុងបុព្វហេតុដើម្បីបម្រើការពារជាតិមាតុភូមិនិងប្រជាជន ការពារជាតិសាសនាព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌និងតម្លាភាពដែលមានសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយរក្សានិងការពារសន្តិភាពដែលរកបានដោយ លំបាក និងសមិទ្ធិផលដែលមាននាពេលបច្ចុប្បន្ន ពង្រឹងការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ