ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​នៃ​ការ​ជិះ​កង់​ប្រសើរ​ណាស់​ចំពោះ​សុខភាព

4 ឆ្នាំ មុន

ធ្លាប់​ដឹង​ទេ​ថា​ត្រឹម​ការ​ជិះ​កង់​ធម្មតា​ក៏​អាច​ជា​លំ​ហាត់ប្រាណ​មួយ​ដ៏​ប្រសើរ​សម្រាប់​សុខភាព​រាង​កាយ​ផង​ដែរ​។ ថា​តើ​ការ​ជិះ​កង់​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អ​យ៉ាងណា​ខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខ​ភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​វិជ្ជមាន​នៃ​ការ​ជិះ​កង់ ៖ ១. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ ការ​ជិះ​កង់​ជួយ​ពង្រឹង​សាច់ដុំ​បេះដូង…

ធ្លាប់​ដឹង​ទេ​ថា​ត្រឹម​ការ​ជិះ​កង់​ធម្មតា​ក៏​អាច​ជា​លំ​ហាត់ប្រាណ​មួយ​ដ៏​ប្រសើរ​សម្រាប់​សុខភាព​រាង​កាយ​ផង​ដែរ​។ ថា​តើ​ការ​ជិះ​កង់​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អ​យ៉ាងណា​ខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខ​ភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​វិជ្ជមាន​នៃ​ការ​ជិះ​កង់ ៖

១. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ ការ​ជិះ​កង់​ជួយ​ពង្រឹង​សាច់ដុំ​បេះដូង បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ដែល​សុទ្ធតែ​ជា​កត្តា​សំខាន់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​បេះដូង​ល្អ​ប្រសើរ​ចៀស​ផុត​ហានិភ័យ​នៃ​ជំងឺ​បេះដូង ឬ​សូ​ម្បី​តែ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។

២. ធ្វើ​ឱ្យ​ឆ្អឹង​និង​សន្លាក់​រឹង​មាំ ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ គឺជា​គន្លឹះ​ដ៏​ងាយ​និង​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង រួម​ទាំង​បញ្ហា​រលាក​ឈឺចាប់​សន្លាក់​។ ហើយ​ការ​ជិះ​កង់​ជា​លំ​ហាត់ប្រាណ​កម្រិត​ស្រាល​មួយ​ដែល​សាក​សម​បំផុត​ដែល​អ្នក​គួរ​សាកល្បង​ដើម្បី​ពង្រឹង​សុខភាព​ឆ្អឹង​និង​សន្លាក់​។

៣. ជួយ​ឱ្យ​ស្រក​ទម្ងន់ ៖ ចង់​ស្រក​ទម្ងន់​ដែល​ច្រើន​លើស​មែន​ទេ? មិន​ពិបាក​ឡើយ​! ចូរ​សាក​ល្បង​​ចាប់ផ្ដើម​ជិះ​កង់​ជា​ប្រចាំ​។ ការ​ធ្វើ​បែប​នេះ​ជួយ​ដុត​បំផ្លាញ​កាឡូរី​និង​ខ្លាញ់​មិនល្អ​បាន​យ៉ាង​ឆាប់រហ័ស​។

៤. ជួយ​ឱ្យ​អារម្មណ៍​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ៖ ការ​ជិះ​កង់​ក៏​ជា​លំ​ហាត់ប្រាណ​កម្រិត​ស្រាល​មួយ​ដែល​អាច​ជួយ​បង្កើន​អារម្មណ៍ល្អ​ប្រសើរ​ផង​ដែរ​។

៥. កាត់​បន្ថយ​ស្ត្រេ​ស ៖ ប្រសិនបើ​មាន​អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស​ខ្លាំង អ្នក​អាច​សាកល្បង​ជិះ​កង់​ដើម្បី​ទប់ទល់​នឹង​បញ្ហា​។ នោះ​ក៏​ព្រោះតែ​ការ​ជិះ​កង់​ជា​លំ​ហាត់ប្រាណ​ដ៏​ងាយ​និង​ប្រសើរ​បំផុត​មួយ​ដើម្បី​លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ