ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​គ្រាប់​ជី​រាល់ថ្ងៃ រាង​​កាយ​នឹង​ទទួល​​ផល​ដ៏អស្ចារ្យ

4 ឆ្នាំ មុន

គ្រាប់​ជី​ជា​អាហារ​សុខភាព​បំផុត​មួយ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សំខាន់​ៗ​សម្រាប់​​រក្សាសុខ​ភាព​រាង​កាយ​ល្អ​ប្រសើរ​។​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​ស្គាល់ ក៏​ដូច​ជា​ចូល​ចិត្ត​ទទួលទាន​គ្រាប់​ជី ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​វា​ក្នុង​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេង​ៗ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​វិជ្ជមាន​នៃ​ការ​ទទួលទាន​គ្រាប់​ជី ៖ ១….

គ្រាប់​ជី​ជា​អាហារ​សុខភាព​បំផុត​មួយ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សំខាន់​ៗ​សម្រាប់​​រក្សាសុខ​ភាព​រាង​កាយ​ល្អ​ប្រសើរ​។​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​ស្គាល់ ក៏​ដូច​ជា​ចូល​ចិត្ត​ទទួលទាន​គ្រាប់​ជី ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​វា​ក្នុង​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេង​ៗ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព
Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​វិជ្ជមាន​នៃ​ការ​ទទួលទាន​គ្រាប់​ជី ៖

១. ពង្រឹង​សុខភាព​ឆ្អឹង ៖ នោះ​ក៏​ព្រោះតែ​គ្រាប់​ជី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​ល្អ​ប្រសើរ​។ ត្រឹម ២៥ ក្រាម​នៃ​គ្រាប់​ជី​មាន​ផ្ទុក​កាល់ស្យូម​ដល់​ទៅ ១៥៧ មី​លី​ក្រាម​ដែល​ច្រើន​ជាង​បរិមាណ​នៃ​កាល់ស្យូម​ក្នុង​ទឹកដោះគោ​ស្រស់ ១០០ មី​លី​លី​ត្រ​ទៅ​ទៀត​។

២. រក្សា​សុខភាព​ធ្មេញ​រឹង​មាំ ៖ ក្រៅពី​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ កាល់ស្យូម​ក៏​សំខាន់​សម្រាប់​សុខភាព​មាត់​ធ្មេញ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​គ្រាប់​ជី​មាន​ផ្ទុក​សារធាតុ boron ដែល​ជួយ​ក្នុង​ការ​រំលាយ​ម៉ា​ញ៉េ​ស្យូ​ម កាល់ស្យូម ផូស្វ័រ និង​ម៉​ង់​កា​ណែ​ស​សម្រាប់​ការ​លូតលាស់​ធ្មេញ​រឹង​មាំ​។

៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ៖ នោះ​ក៏​ព្រោះតែ​គ្រាប់​ជី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ល្អ Unsaturated ជាតិ​ស​សៃ និង​ប្រូតេអ៊ីន​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។

៤. ទប់ស្កាត់​បញ្ហា​ទល់លាមក ៖ គ្រាប់​ជី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួលការ​រំលាយ​អាហារ​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​ទល់លាមក​គួរ​ឱ្យ​កត់សម្គាល់​។

៥. ជម្រុញ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ ៖ គ្រាប់​ជី​មាន​ផ្ទុក​វីតាមីន B ខ្ពស់​ដែល​ជួយ​ព​ន្លឿ​ន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត​គ្រាប់​ជី​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ ដែល​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស​ផង​ដែរ​។

៦. សុខភាព​បេះដូង​កាន់តែ​ល្អ​ប្រសើរ ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​អូ​មេ​ហ្កា ៦ ដែល​គ្រាប់​ជី​មាន​ផ្ទុក​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ និង​បញ្ចុះ​សម្ពាធ​ឈាម​។ ជា​លទ្ធផល​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរ​ឱ្យ​កត់សម្គាល់​។

៧. បង្កើន​ថាមពល​រាង​កាយ ៖ គ្រាប់​ជី​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B ជាតិ​ដែក ស័ង្កសី និង​ម៉ា​ញ៉េ​ស្យូ​ម​ដែល​ជួយ​បង្កើន​ថាមពល​ឆាប់រហ័ស​។ គ្រាន់តែ​បន្ថែម​គ្រាប់ពូជ​នេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អ្នក​នឹង​ទទួល​បាន​ថាមពល​ខ្លាំងក្លា​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​។

៨. ជួយ​ឱ្យ​ស្រក​ទម្ងន់ ៖ ជាតិ​ស​សៃ​ខ្ពស់​ក្នុង​គ្រាប់​ជី​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។ វា​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ធ្វើ​ឱ្យ​ស្រក​ទម្ងន់​។ លើស​ពី​នេះ​ទៅ​ទៀត គឺ​គ្រាន់​ជី​រីក​មាឌ​នៅ​ពេល​ស្រូបទឹក​។

អ្នក​គ្រាន់តែ​បន្ថែម ១ ឬ ២ ស្លាបព្រា​បាយ​នៃ​គ្រាប់​ជី​ឆៅ​ក្នុង​ទឹក​កូរ​ឱ្យ​សព្វ ហើយ​ទទួលទាន​ភ្លាម​ជា​ការ​ស្រេច​។ គ្រាប់​ជី​ក៏​មាន​សមត្ថភាព​ដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ