ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​ថ្ងៃនេះ ​លក់​លេខ​ពិសេស​បាន​ចំណូល​ជាង​​900​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នូវ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​៧ មក​រា​មក ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លក់​ផ្លា​ក​លេខ​នេះ​បាន​ជាង​៤០​ផ្លា​ក ហើយ ដោយ​បាន​ចំណូល​ជាង​៩០០​លាន​រៀលប្រហែល​ឬ​ស្មើនឹង​ជាង​២២​ម៉ឺន​ដុល្លារ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ឱ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នូវ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​៧ មក​រា​មក ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លក់​ផ្លា​ក​លេខ​នេះ​បាន​ជាង​៤០​ផ្លា​ក ហើយ ដោយ​បាន​ចំណូល​ជាង​៩០០​លាន​រៀលប្រហែល​ឬ​ស្មើនឹង​ជាង​២២​ម៉ឺន​ដុល្លារ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ឱ្យ​ដឹង ។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ជា​ប្រធាន​ព័ត៌មានវិទ្យា ផ្នែក​ទំនាក់ទំនង​សាធារណៈ បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែមករា ថា​គិត​មក​ដល់​ថ្ងៃនេះ ក្រសួង​បាន​លក់​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ចំនួន​ជាង​៤០​ផ្លា​ក​ហើយ និង​បាន​ប្រមូល​ថវិកា​ចូល​រដ្ឋ​ជាង​៩០០​លាន​រៀល ។លោក​បាន​ពន្យល់​ថា​តម្លៃ​លេខ​មាន​ច្រើន​សណ្ឋាន​ខុស​ៗ​គ្នា ហើយ​ផ្លា​ក​លេខ​ពិសេស ផ្ទាល់ខ្លួន​នេះ​មាន​តម្លៃ​ចាប់ពី​២​លាន​រៀល​ឬ​ស្មើនឹង​៥០០​ដុល្លា​អា​មេ​រិ​ក​ឡើង​ទៅ ។ អ្នក​ដែល​ទិញ​លេខ​ផ្ទាល់ខ្លួន​ដែល​មាន​អក្ស​៨​តួ ។ អ្នក​ដែល​ទិញ​ទៅ​ភាគច្រើន​ក្នុង​តម្លៃ​ជាង​៣​លាន​រៀល​តែ​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា​៖«​ហេតុ​ដែល​ក្រសួង​រក​លុយ​បាន​ច្រើន​នេះ ដោយសារ​តែ​មាន​អ្នកទិញ​ផ្លា​ក​លេខ​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​តួអក្សរ​តិច ។ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ អាច​ទិញ​ផ្លា​ក​លេខ​ពិសេស​នោះ​បាន​ទៅ​តាម​តម្លៃ​ផ្សេង​គ្នា​» ។លោក​ក៏​បាន​ឲ្យ​ដឹង​ថា ផ្លា​ក​លេខ​នេះ​មាន​តម្លៃ​ខ្ពស់​បំផុត​នឹង​ដាក់​ដេញថ្លៃ​គ្នា ហើយ​ទាប បំផុត​ស្មើ​២​លាន​រៀល ឬ​៥០០​ដុល្លារ ។ តម្លៃ​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រោម មធ្យម ឬ​មធ្យម អាច​មាន​លទ្ធភាព​ទិញ​មក​ប្រើប្រាស់​បាន ។ ចំណែក​អ្នកមាន​ជីវភាព​ធូរ​ឬ​មាន គេ​អាច​ទិញ​ផ្លា​ក​លេខ​ពិសេស​ដែល​មាន​តម្លៃ​ថ្លៃ ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​បាន​បកស្រាយ​ចំពោះ​ការ​លើក​ឡើង ការ​ប្រើប្រាស់​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​នឹង​ធ្វើ​ឱ្យ​សង្គម​មានការ​បែងចែក​វណ្ណៈ អ្នកមាន​អ្នកក្រ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់ ទោះបី​មាន​លេខ​ពិសេស​ផ្ទាល់​ដាក់​លក់​ក៏​យើង​នៅ​តែ​មិន​បំភ្លេច​ផ្លា​ក​លេខ​រាជធានី​-​ខេត្ត​ដដែល គឺ​នៅ​តែ​បន្ត ។ លេខ​រាជធានី​-​ខេត្ត​ក៏​មាន​លេខ​ហ្វ្រី លេខ​បញ្ចុះតម្លៃ ។ លេខ​រាជធានី​-​ខេត្ត ក៏​មាន​លេខ​ថ្លៃ​ផង​ដែរ នៅ​ពេល​គេ​ចង់បាន​លេខ​ខ្ពស់ ឬ​ផ្លោះ​ស៊េរី​» ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ទិញ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​ដែល​មាន​តម្លៃ​ខ្ពស់ និង​ផ្លា​ក​លេខ​រាជធានី ខេត្ត​ដែល​មាន​តម្លៃ​ខ្ពស់​នោះ​ក្រសួង​មិន​បាន​បង្ខិតបង្ខំ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ការ​ទិញ​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា​ឬ​មាន​លទ្ធភាព​ទិញ ។លោក​បញ្ជាក់​ថា​៖«​ទោះបី​យើង​ចេញ​លេខ​ពិសេស​ផ្ទាល់ខ្លួន​ក្តី យើង​នៅ​តែ​ចេញ​លក់​ផ្លា​ក​លេខ​រាជធានី ខេត្ត​ដដែល ។ ចំណុច​នេះ​មាន​ន័យ​យើង​នៅ​ផ្តល់​ជម្រើស​​ជូន​ប្រជាពលរដ្ឋ​ដដែល ។ ផ្ទុយ​ទៅ​វិញ​បើ​រាជរដ្ឋាភិបាល​កំណត់​ថា​នៅ​ពេល​ចុះបញ្ជី​រដ្ឋ​យន្ត ត្រូវ​តែ​ទិញ​លេខ​ពិសេស​ផ្ទាល់ខ្លួន​តម្លៃ​៥០០​ដុល្លារ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ តែ​ក្នុង​ករណី​ពេល​នេះ​មិនមែន​ទេ​» ។
លោក​បន្ថែម​ថា ដាក់​លក់​ផ្លា​ក​លេខ​នេះ​ក៏​ផ្តល់​ជំរើស​ជូន​ប្រជាពលរដ្ឋ​ថាបើ​ផ្លា​ក​លេខ​នោះ​លើស​សមត្ថភាព អាច​ពិ​ចារ​ណ​លេខ​ផ្សេង​បាន​ផង​ដែរ ។

ចំណែក​ទាក់ទិន​នឹង​ការ​លើក​ឡើង​ថា មាន​ពិបាក​អាន​អក្ស​ឡា​តាំង ដោយ​ខ្លួន​មិន​ចេះ​យ៉ាង​ដូច្នេះ​ថា ការ​ដាក់​តួអក្ស​នេះ​មាន​តាំងពី​យូរ​មក​ហើយ ប៉ុន្តែ​ចំពោះ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់​នេះ គ្រាន់តែ​ដាក់​តួលេខ​នៅ​ចំហៀង និង​អក្សរ​នៅ​មួយ​ចំហៀង​ដោយ​អាន​ពី​ខាងឆ្វេង​មក ។លោក​ក៏​បាន​គូសបញ្ជាក់​ថា​ការ​ផ្តល់​លេខ​ពិសេស​ផ្ទាល់ខ្លួន គឺជា​ការ​ផ្តល់​ជម្រើស​ដល់​ម្ចាស់​រថយន្ត​ក្នុង​ការ​ផ្គុំ​តួអក្សរ ដែល​ជា​ឈ្មោះ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ផ្លា​ក​លេខ​នេះ​ក៏​ធ្វើ​តាម​គោល​ការណ៍​អាស៊ាន​ផង​ដែរ ដែល​រាជ​ដ្ឋា​ភិ​បាល​បាន​កំណត់​រួច​ហើយ ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​ដដែល​ក៏​បាន​អះអាង​ថា​ចេញ​លេខ​ពិសេស​ផ្ទាល់​នេះ​ក៏​នៅ​តែ​មាន​ភាព​ងាយស្រួល​ដដែល​ចំពោះ​ការ​ចំណាំ ដោយ​យើង​អាន​អក្ស​ពីឆ្វេង​នៅ​តាម​តួអក្សរ​ដដែល ។ ប៉ុន្តែ​លោក​ថា​ចំពោះ​អក្សរ​ឡា​តាំង​នេះ​ក៏​នៅ​មាន​ជា​របាំង​បន្តិចបន្តួច ចំពោះ​អ្នក​មិន​ចេះអក្សរ​ឡា​តាំង​ផង​ដែរ ។ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​អ្នកនាំពាក្យ​បាន​បញ្ជក់​ថា​ក្រសួង​ស្វាគមន៍​ចំពោះ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ហើយ​ក្រសួង​ព្យាយាម​ធ្វើការ​បកស្រាយ​ច​ម្ង​ល់​មួយ​ចំនួន​ជូន​មហាជន ផង​ដែរ ទាក់ទិន​នឹង​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់​នេះ ដោយសារ​ទើបតែ​ចាប់ផ្តើម​ដំណើរការ​ដំបូង ។

គួរ​រំឭក​ថា​«​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​» ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ខួប​៤១​ឆ្នាំ​នៃ​ការ​ផ្តួលរំលំ របប​ខ្មែរ​ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរក្រហម​រស់រាន​មានជីវិត​ឡើង​វិញ ។ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ ត្រូវ​បាន​បោះពុម្ព​ដោយ​មាន​អក្សរ​«​កម្ពុជា​» នៅ​ផ្នែក​ខាងលើ និង​មានការ​រួម​បញ្ចូល​គ្នា​លេខ​ឡា​តាំង ឬ​អក្សរ ចាប់ពី​១​ដល់​ត្រឹម​៨​ខ្ទង់ បោះពុម្ព​នៅ ផ្នែក​កណ្តាល ។

ផ្លា​ក​លេខ​នេះ​មាន QR Code នៅ​ផ្នែក​ខាងស្តាំ ដែល​មាន​បញ្ជាក់​ព័ត៌មាន​ស្តី​ពី​រថយន្ត​នោះ ។ គេ​អាច​ជ្រើសរើស​ផ្លា​ក​លេខ​រថយន្ត​ពិសេស​នេះ តាម​រយៈ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទិញ ឬ​ការ​ដាក់​ដេញថ្លៃ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​រថយន្ត​តាម​រយៈ​គេហទំព័រ vehicle.mpwt.gov.kh ។


ផ្លា​ក​លេខ​ពិសេស​នេះ មាន​ជម្រើស​រហូត​ដល់​ទៅ​៣.៥​ទ្រី​លាន ។ ផ្លា​ក​លេខ​នេះ មាន តម្លៃ​ចាប់ពី​២​លាន​រៀល​ឡើង​ទៅ​រហូត​ដល់ ១.០០០​លាន​រៀល តែ​សម្រាប់​ការ​ដេញថ្លៃ​អាច នឹង​មាន​តម្លៃ​ច្រើន​ជាង​នេះ ។
ជាង​នេះ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ អាច​ជ្រើសរើស និង​កំណត់​ឈ្មោះ​តាម​ការ​ចង់បាន​លើកលែងតែ​ពាក្យ​មិន​សមរម្យ ឈ្មោះ​ថ្នាក់ដឹកនាំ និង​ទីតាំង​ប្រវត្តិសាស្ត្រ ។

លើស​ពី​នេះ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ អ្នក​ដែល​ទិញ​អាច​រក្សា​ទុក​ពេញ​ជីវិត ដោយ​គ្រាន់តែ​កាត់ឈ្មោះ​ចេញ​នៅ​ពេល​លក់​រថយន្ត ឬ​គេ​អាច​លក់​ផ្លា​ក​លេខ ពេល​លក់​ទាំង​រថយន្ត ក៏​បាន ។ ម្ចាស់​ផ្លា​ក​លេខ​ក៏​អាច​រក្សា​ផ្លា​ក​លេខ​នេះ​ទុក​ដល់​កូនចៅ​ផង​ដែរ ដោយ​គ្រាន់តែ​ធ្វើការ ផ្លាស់​ប្តូរ​ព័ត៌មាន អ្នក​ដែល​ត្រូវ​បន្ត​គ្រប់គ្រង​ផ្លា​ក​លេខ​ប៉ុណ្ណោះ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់ បានឱ្យ​ដឹង​ថា ការ​បង្កើត​ឱ្យ​មាន​ផ្លា​ក​លេខ​រថយន្ត​ពិសេស​នេះ​ដើម្បី​បំពេញតម្រូវការ​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​ដែល​ចង់​ប្រើប្រាស់​ផ្លា​ក​ពិសេស​ផ្ទាល់ខ្លួន ដូច​ជា​ចង់​ដាក់​ឈ្មោះ ឬ​លេខ​ពិសេស​ដែល​ខ្លួន​ពេញចិត្ត ។

ក្រៅពី​បង្កើត​ជម្រើស​សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​ហើយ​នោះ ការ​រៀបចំ​ឱ្យ​មាន​ផ្លា​ក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន​នេះ​ក៏​ដើម្បី​ចូលរួម​ស្វែងរក​ចំណូល​ពី​ការ​លក់​ផ្លា​ក​លេខ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចជាតិ និង​ពង្រឹង​ដល់​ការ​គ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ