ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំបន់ប្រវត្តិសាស្ត្រយោធា(អន្លង់វែង) គឺ​ជា​សមិទ្ធផលនយោបាយឈ្នះ-ឈ្នះ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរ​មានជ័យ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញក្នុងពិធី​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​(​អន្លង់​វែង​) ដែលជា​សម​ទ្ធិ​ផល​នយោបាយ​ឈ្នះ-​ឈ្នះ​របស់​សម្តេច​តេ​ជោ ទទួល​បាន​ជោគជ័យនៃ​សង្គ្រាម​និវត្តន៍​កូនពៅ​អន្លង់​វែង​។ ការ​លើក​ឡើង​បែប​នេះ របស់​សម្តេច​ពិជ័យ​សេនា…

ខេត្តឧត្តរ​មានជ័យ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញក្នុងពិធី​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​(​អន្លង់​វែង​) ដែលជា​សម​ទ្ធិ​ផល​នយោបាយ​ឈ្នះ-​ឈ្នះ​របស់​សម្តេច​តេ​ជោ ទទួល​បាន​ជោគជ័យនៃ​សង្គ្រាម​និវត្តន៍​កូនពៅ​អន្លង់​វែង​។

ការ​លើក​ឡើង​បែប​នេះ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ដ្រី​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព នៅ​ក្នុង​ពិធី​បិទ​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តី​ពី​ការ​រៀបចំ​តំបន់​ប្រវត្​តិសាស្ត្រ​យោធា​អន្លង់​វែង ដែល​រៀបចំ​ឡើង​​​​នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មករា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម ទ​ទួល​បន្ទុក​បេស​សកម្ម​ពិសេស អនុប្រធាន​ទី១​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ប្រតិភូ​អម​ដំណើរ​ក្រសួងការពារជាតិ អគ្គបញ្ជាការជា​ច្រើន​រូប​ទៀត​។

នាយ​ឧត្តមសេនីយ៍ នឹម សុវត្ថិ ទីប្រឹក្សា​ពិសេស សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា សិក្ខា សាលា​ផ្សព្វផ្សាយ​អំពី​ការ​រៀបចំ​ប្រវត្តិសាស្ត្រ​យោធា​ស្រុក​អន្លង់​វែង បង្ហាញ​អោយ​ដឹង​ពី​គោលនយោបាយ​ឈ្នះ-ឈ្នះរបស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ តស៊ូ​រំដោះប្រទេស​ចេញពី​ភ្លើង​សង្គ្រាម ដោយ​មិន​មានការ​រំលោភ ឬ​ការ​ដកហូត​សិទ្ធិ និង​ផ្តល់​អាថ៌​ភាព ក្រោយ​ធ្វើ​សមាស​ហ​រ័​ណ​កម្ម​ ។

នាយ​ឧត្តមសេនីយ៍​បញ្ជាក់​ថា អន្លង់​វែងជា​តំបន់​កូនពៅនៃ​នយោបាយ​ឈ្នះ-ឈ្នះ ដែល​ជា​គុណ​តំលៃ​មួយ​សំរាប់សន្តិភាព និង​សុខដុម​ភាព សម្រាប់​ប​ប្រជាជននៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​អគុណ​សន្តិភាព ការ​អគុណ​ស្ថាបនិក​សន្តិភាព​ការ​ដឹងគុណ​ស្ថាបនិក​សន្តិភាព នៃ​នយោបាយ​ឈ្នះ-ឈ្នះ​ ។ ដោយ​ចំណុច​សំខាន់​វាយតំលៃ​ខ្ពស់​ ការ​រួមចំណែក​របស់​កង​យោធពលខេមរភូមិន្ទ ដែល​បាន​អនុវត្ត​ផ្ទាល់ នៅ​តំបន់​អន្លង់​វែង និង​ត្រពាំង​ប្រាសាទ ដោយ​អនុវត្ត​លើ​យុទ្ធសាស្ត្រ​ចំនួន៣ និង​សកម្មភាព​ទាំង១០ ដែល​បាន​ដាក់​ចេញ ក្នុង​១០​ឆ្នាំ​មុន ក្នុង​ការ​សម្រេច​លទ្ធិ​ផល​ដ៏​ធំធេង លើ​ការ​បញ្ចប់​របរ​ខ្មែរក្រហម​(​តា​ម៉ុ​ក​) នៅ​ទី​តាំង​​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា​។

ក្នុង​ឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​កោត​ស​សើរ និង​វាយតំលៃ​ចំពោះ​ក្រុមការងារ​ចម្រុះ ដែល​បាន​ខិតខំ​អស់កម្លាំង​កាយ​ចិត្ត បញ្ញា និង​ស្មារតី​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​រៀបចំ​ផ្សព្វផ្សាយ​សិក្ខាសាលា​រៀបចំ​ប្រវត្តិសាស្ត្រ​យោធា​នេះ​ឡើង ដែល​គុណប្រយោជន៍​យ៉ាង​សំខាន់ ក្នុង​ការ​បង្ហាញ​សម​ទ្ធិ​ផល​នយោបាយ​ឈ្នះ​ឈ្នះ ហើយ​ជា​ពិសេស​តំបន់​អន្លង់​វែង គឺ​បាន​បញ្ចប់សង្គ្រាម​ក្រោយ​គេ​។

សម្តេច​ពិជ័យ​សេនា​បាន​បន្ថែម​ថា តាម​រយៈ​ការ​រៀបចំ​ប្រវត្តិសាស្ត្រ​យោធា​តំបន់​អន្លង់​វែង នេះ​ឡើង គឺ​យើង​អាច​ដឹង​ថា តើ​អនុសាសន៍ និង​រឿងរ៉ាវ​ទាំងឡាយ​នា​សម័យ​នោះ កើតឡើង​ដូច​ម្តេច ទោះបីជា​បាន
ដឹង​ខ្លះ​ៗ និង​ឃើញ​ខ្លះ​ៗ​ហើយ​ក្តី ក៏​ត្រូវ​តែ​ចាំបាច់​រៀបចំ​ឡើង​វិញ នូវ​តំបន់​ប្រវត្តិសាស្ត្រ​យោធា ដើម្បី​រំលឹក​បន្ថែម នឹង​បាន​ផ្តល់​នូវ​ទស្សនៈ ឬ​ជា​តឹក​តាំង​បន្ថែម​ថា កាលពីមុន​មាន​អ្វីខ្លះ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​មាន​អ្វីខ្លះ និង​នៅ​ពេល​អនាគត​ត្រូវធ្វើ​ខ្លះ នៅ​តំបន់​នេះ? ព្រោះថា តំបន់​អន្លង់​វែង គឺ​ជាប់​ជួរ​ភ្នំ​ដងរែក ដែល​ជា​ទឹកដី​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​ក៏​ជា​ភូមិសាស្ត្រ​ដែល​ពោរពេញ​ទៅ​ដោយ ស្លាកស្នាម​តាំងពី​ទសវត្ស​ចាប់ពី​ឆ្នាំ​១៩៦០​មក​។

បើ​ទោះបីជា យើង​អាច​ដឹង​តាម​រយៈរឿងនិទាន ក៏​ដូច​ជា​រឿង​ពិត​ខុស​ៗ​គ្នា ជា​ច្រើន ដែល​បាន​តាក់តែង​ដោយ​អ្នកនិពន្ធ អ្នក​ស្រាវជ្រាវ និង​អ្នកប្រវត្តិសាស្ត្រ ដូច​ជា ការ​បង្កើត​នូវ​ចលនា​ខ្មែរ​សេរី​តាំងពី​ឆ្នាំ​១៩៦៣ នៅ​ជួរ​ភ្នំ​ដងរែក តំបន់​តា​ទុំ ហើយ​ក៏​នៅ​មាន​ទីតាំង​ជា​ច្រើន​ទៀត​។ ហើយ​ក្នុង​នោះ ក៏​ដូច​ជា​ព្រឹត្តិការណ៍ នា ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ឆ្នាំ​១៩៩០ ព្រឹត្តិការណ៍​ទាក់ទង​ជាមួយ នឹង​ការ​អនុវត្តន៍​នយោបាយ​ឈ្នះ-ឈ្នះ ១៩៩៦ និង​ឆ្នាំ​១៩៩៨ ទោះបី​មាន កា​រស​សេរ​ច្រើន​ហើយ​ក្តី ដូច​ជា​សៀវភៅ​ឯកសារ ដែល​បាន​តាក់តែង​ចងក្រង​ការ​ពិត តែ​ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​មាន​ជម្រៅបញ្ជាក់​បន្ថែម​ទៀត ​។

​​ជាក់ស្តែង ​នៅ​តំបន់​អន្លង់​វែង​យើង នៅ​មាន​ប្រតិបត្តិ​ការនៅ​ទីនោះ សុទ្ធតែ​ជា​អ្នក​ធ្លាប់​បាន​ឆ្លងកាត់​ការ​ប្រយុទ្ធ​តតាំង​គ្នា​យ៉ាង​ស្វិតស្វាញបំផុត​ កន្លង​មក ដែល​អាច​ធ្វើ​ជា​សាក្សី​ទទួល​ដឹង​ឮបន្ថែម ដូចដែល​បាន​បញ្ជាក់ នៅ​ក្នុង​សៀវភៅ​នយោបាយ​ឈ្នះ-​ឈ្នះ និង​សៀវភៅ​ប្រវត្តិសាស្ត្រ​តំបន់​អន្លង់​វែង ដែល​ស្រាវជ្រាវ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​ផង​ដែរ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ស្នើ​ដល់​ក្រុមការងារ រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​(​អន្លង់​វែង​) ត្រូវ​រៀបចំ​បង្កើត​គណកម្មការ​ចម្រុះ ហើយ​ជា​ពិសេស អោយ​មាន​អង្គភាព​យោធា​ចូលរួម​អោយ​បាន​ច្រើន និង​ផ្នែក​វប្បធម៌ រួម​ទាំង​ប្រតិបត្តិ​ករ ដែល​មាន​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​ថែរក្សា ចងក្រង និង​ស្រាវជ្រាវ ដែល​ជា​តឹក​តាំង​មួយ ទទួល​បាន​ជ័យ​ជំនះ នៃ​យុទ្ធសាស្ត្រ​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ទីតាំង​អន្លង់​វែង ក្នុងភូមិ​សាស្ត្រ​ទាំង​១៤​ចំណុច ត្រូវ​ផ្តល់​និយម​ន័យ ដល់​គ្រប់​ស្ថា​ប័​ពាក់ព័ន្ធ និង​ចែង​ចែក​អោយ​បាន​ច្បាស់លាស់ ចំពោះ​ទីតាំង​ណា​ដែល​ជាទី​តាំង​នីមួយ​ៗ រៀបចំ​ចាត់តាំង សាងសង​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់​វែង ដែល​ជា​ការ​គាស់កកាយ​ឡើង​វិញ នូវ​របរ​នយោបាយ​ចុង​ក្រោយ​ស្រុក​អន្លង់​វែង ដើម្បី​ក្លាយ​ទៅ​មជ្ឈមណ្ឌល​ឯក​សារ​មួយ សំរាប់​ផ្តល់​ជំនួយ​ដល់​ម​គ្គុ​ទ្ទេស ត្រូវ​សហការ​ផ្តល់​គម្រោង ស្ថា​បយ្យក​ម្ម អត្ថន័យ និមិត្តសញ្ញា ប្លង់​ចំឡាក់ និង​ចងក្រង​អនុស្សាវរីយ៍ នៅ​តំបន់​អន្លង់​វែង និង​ត្រ​ពាំ​ប្រាសាទ ដែល​គោលការណ៍​ជាក់លាក់​បង្ហាញ​ថា នឹង​មិន​វិល​ត្រឡប់​នៃ​សង្គ្រាម ដែល​រក្សា​បាន ​៕

អត្ថបទសរសេរ ដោយ