ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្តម៉ាក​ WULING មើលឃើញ​ឱកាសទីផ្សារ​រថ​​យន្តនៅ​ប្រទេស​​កម្ពុជា ការ​លក់​​សាក​ល្បង​ប៉ុន្មានខែ​​ដំបូង​​អតិថិជន​បាន​ចាប់​អារម្មណ៍​ទិញ​ជាច្រើន​គ្រឿង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ទីផ្សាររថយន្តនៅប្រទេសកម្ពុជា​យើងសង្កេតឃើញ​មានក្រុមហ៊ុនលក់​រថយន្តម៉ាកល្បីៗ​ជាច្រើន​ដូចជា​រថយន្ត BMW និងMecerdes ជាដើម ។ តែដោយឡែក​សម្រាប់រថយន្តម៉ាក WULINGដែលជារថយន្តទំនើបមួយ​ប្រភេទ​សម្រាប់ប្រើប្រាស់និងដឹកអ្នក​ដំណើររួមទាំងដឹកសម្ភារផ្សេងៗ​នៅប្រទេសចិនក៏បានមើល​ឃើញឱកាស​ទីផ្សារនៅ​កម្ពុជា​ផង​ដែរ ។

លោក​ចឹង ធានស៊ីង អគ្គនាយកក្រុមហ៊ុន WULING Motors បានឱ្យ​ដឹងនៅក្នុងពិធីសម្ពោធ​រថយន្ត WULING ម៉ូដែលថ្មី​និងការ​ចែក​រង្វាន់ជូនដល់អ្នកទស្សន៍ទាយត្រូវក្នុងប្រតិបត្តិការ World Cup 2014 កាលពីល្ងាចថ្ងៃទី ១៩ កក្កាដា កន្លងទៅនេះថា ទីផ្សារ​រថ​យន្តនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានការវិវឌ្ឍ​ច្រើនហើយ​ចំពោះរថយន្តម៉ាក WULING គឺជាទីផ្សារថ្មី ។

លោករំពឹង​ថា ទៅថ្ងៃមុខចំពោះ​តម្រូវការប្រើប្រាស់និងដឹក​ទំនិញផ្សេងៗនៅកម្ពុជានឹងមាន​ការ​កើនឡើងនៅពេល​​សេដ្ឋកិច្ចរបស់​ប្រទេសនេះ ​បន្តការរីកចម្រើនឡើង​ទន្ទឹម​នឹងរថយន្តម៉ាក WULING របស់ក្រុម​ហ៊ុនមានតម្លៃសមរម្យ​​សម្រាប់អ្នកប្រើប្រាស់​​នៅ​កម្ពុជា ស្របពេល​អ្នក​ប្រើប្រាស់រថ​យន្តធុន​ចាស់ ក៏នៅមាន​ចំនួន​​ច្រើន ។

លោក​បន្ថែមថា បន្ទាប់ពីក្រុមហ៊ុន​​ចាប់ផ្តើមដំណើរកា​រលក់សាកល្បង​​នៅប៉ុន្មានខែ​ដើមឆ្នាំ២០១៤​នេះ​ មានអតិថិនជន​មកទិញ​ និង​កុម្ម៉ង់​រថយន្ត WULING មាន​ចំនួន៥០គ្រឿង​​ហើយ ។ ចំពោះរថ​យន្តម៉ាក WULING នេះ ក្រុមហ៊ុនបាននាំចូល​មកទីផ្សារ​​កម្ពុជា​មាន​៤​ម៉ូ​ដែលដោយ​ម៉ូដែលនីមួយៗ​មានតម្លៃចន្លោះ​ជាង១ម៉ឺនដុល្លារ​ឡើងទៅក្នុង​មួយគ្រឿង៕