ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​បន្តបន្ទាប់​២​ករណី​ផ្សេង​គ្នា​ក្នុងស្រុក​គិរីវង់

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គិរីវង់ បង្ក្រាប​បានជា​បន្តបន្ទាប់​ពាក់​ព​ន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន​២​ករណី​ផ្សេង​គ្នា កាលពី​ថ្ងៃ​ទី​៦​និង​ទី​៧ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ…

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គិរីវង់ បង្ក្រាប​បានជា​បន្តបន្ទាប់​ពាក់​
ព​ន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន​២​ករណី​ផ្សេង​គ្នា កាលពី​ថ្ងៃ​ទី​៦​និង​ទី​៧ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ក្រោម​ការ​ចង្អុលបង្ហាញ​និង​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ។

លោក​វរសេនីយឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គិរីវង់​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ រួម​មាន ១-​ឈ្មោះ ជី​ម សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ ឯក សុ​គុយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ ប៉ែន ឌី​នេ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​យ៉ាង​សកម្ម និង​៤-​ឈ្មោះ​ង៉ែត មាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ។ ជនសង្ស័យ​ទាំង​៤​នាក់ រស់នៅ​ក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន​១០​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​២​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ នៅ​ចំពោះ​មុខ​នគរបាល​ស្រុក ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​បក្ខពួក​ដែល​នៅ​សេសសល់​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ