ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មេ​គ្រួសារ

13 ឆ្នាំ មុន

ក្នុង​ការ​ប្រឡង​ពី​ប្រធានបទ​ “​កុមារ​ឆ្លាត​” អ្នកគ្រូ​សួរ​សិស្ស​ “ក​” ​ដែល​តូច​ជាងគេ​ក្នុងថ្នាក់ ៖
-​នៅផ្ទះ​កូន អ្នក​ណា​ជា​មេ​គ្រួសារ ?

ក្នុង​ការ​ប្រឡង​ពី​ប្រធានបទ​ “​កុមារ​ឆ្លាត​” អ្នកគ្រូ​សួរ​សិស្ស​ “ក​” ​ដែល​តូច​ជាងគេ​ក្នុងថ្នាក់ ៖
-​នៅផ្ទះ​កូន អ្នក​ណា​ជា​មេ​គ្រួសារ ?
ឃើញ​សិស្ស​ “​ក​” ​អេះ​អុញ​ឆ្លើយ​មិន​ចេញអ្នកគ្រូ​ជួយ​បង្ហើប ៖
-​មេ​គ្រួសារ​សំដៅលើ​អ្នកមាន​អំណាចជាងគេ​ក្នុង​គ្រួសារ​ហ្នឹង​ណា៎ ។
ឮ​ដូច្នេះ​សិស្ស​”ក​”​ស្រែក​ឡើង ៖
-​ខ្ញុំ​យល់​ហើយ​, ខ្ញុំ​ជា​មេ​គ្រួសារ ។
-​អ្ហា៎​, ម៉េច​កូន​និយាយ​អ​ញ្ចឹ​ង?
-​ព្រោះ​ខ្ញុំ​មាន​អំណាច​ជាងគេ​, សូ​ម្បី​ខ្ញុំប្រាប់​ប៉ា​ឱ្យ​វារជើង​បួន​ឱ្យ​ខ្ញុំ​ជិះ​លើ​ខ្នងក៏​គាត់អត់​ហ៊ាន​ប្រកែក​ដែរ​, គាត់​វារ​ភ្លាម ។