ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ប៉ុស្តិ៍​ប៉ៃ​លិន​ចុះ​បង្ក្រាប​មេ​កន្ទុយ​លេខ​ ឃាត់​ខ្លួន​បុរស​ម្នាក់​ និង​រឹប​អូស​លុយ​មួយចំនួន​ធំ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​ក្រោមការ​ដឹកនាំ​បញ្ជា​ផ្ទាល់ពី​លោក ជុំ ​សែន​សទ្ធា ព្រះ​រាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត ​សមត្ថកិច្ច​​​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ប៉ៃលិន បាន​ចុះ​បង្រ្កាប​មេ​​កន្ទុយលេខមួយ​កន្លែង​​ ឃាត់ខ្លួន​​បុរសម្នាក់ និង​រឹបអូស​បានប្រាក់​មួយចំនួន​ធំ ​កាលពី​វេលាល្ងាច​ថ្ងៃ​ទី៨ ខែ​កក្កដា ២០១៤​​ ស្ថិត​នៅភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ​។

មេ​កន្ទុយ​លេខដែល​ត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួន​ ឈ្មោះ ​កក់ ស៊ាន​ ភេទប្រុស ​អាយុ២៨ឆ្នាំ ​រស់នៅភូមិ-​សង្កាត់ខាងលើ​ ។ ប្រភព​ព័ត៌មាន​ពីសាក្សី​នៅកន្លែង​កើតហេតុ​បាន​ឱ្យដឹងថា ក្រោយ​ពេល​​ឃាត់ខ្លួន ជន​សង្ស័យបាន​សារភាពប្រាប់​សមត្ថកិច្ច​ថា រូបគេ​មិនមែន​ជាមេកន្ទុយ​លេខឆ្នោត​ធំនោះ​ទេ គឺកត់​យក​ទៅឱ្យ​មេធំម្នាក់​ផ្សេងទៀត​ ឈ្មោះ ណុច ​(ហៅ៤៣) នៅ​ភូមិអូរតា​ពុកលើ សង្កាត់​ប៉ៃលិន ជា​មេឆ្នោតធំ​ជាងគេបំផុត​ប្រចាំនៅខេត្តប៉ៃលិននេះ​ ។

ជន​សង្ស័យបាន​បន្តទៀតថា ​គេកត់​ឆ្នោតនេះ​អស់រយៈ​ពេលពីរ​បីឆ្នាំ​កន្លងមក​ហើយ គឺយក​តែក្បាល​កាក់បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ប្រភព​ពីសាច់​ញាតិជន​សង្ស័យ​បានខ្សឹប​ប្រាប់អ្នកសារ​ព័ត៌មាន​កោះសន្តិ​ភាព​ថា ខាង​មេឆ្នោត​ធំ​កំពុង​រត់ការ​ដើម្បីដោះ​ស្រាយបញ្ហា​ឱ្យជនសង្ស័យ​ខាងលើ​រួចខ្លួន  ដោយ​ប្រាប់​ថា គេ​ទារប្រាក់​រហូតទៅ​ដល់រាប់​ពាន់ដុល្លារ​ឯណោះ មិន​ដឹងជា​គិតយ៉ាង​ណានោះ​ទេ ព្រោះថា​ជនសង្ស័យ​ខាងលើ​គ្រាន់តែ​ជាមេ​ឆ្នោតតូច​តាចកំប៉ិក​កំប៉ុក​ប៉ុណ្ណោះ ។

ទាក់ទិន​ទៅនឹងការ​​ឃាត់ខ្លួនមេឆ្នោត​ម្នាក់នេះ លោក ​ជុំ សែនសទ្ធា ​ព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្ត​ប៉ៃលិន បានប្រាប់​អ្នក​សារព័ត៌​មាន​តាម​ទូរ​ស័ព្ទ​កាល​ពី​ព្រឹកថ្ងៃ​ទី០៩ នេះ​ថា ជន​សង្ស័យខាង​លើត្រូវ​អយ្យកាអម​សាលាដំបូង​ខេត្តកំពុង​សាកសួរ ហើយ​បន្ទាប់មក​នឹងរៀប​ចំកសាង​សុំណុំ​រឿង បញ្ជូន​ទៅ​អយ្យការអម​សាលាដំបូង​ខេត្តតាម​និតិវិធី​ច្បាប់ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព