ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុល្យការមនុស្ស​​ស្លា.ប់​ដោយ​ការធ្លាក់​ឧទ្ឋម្ភាគចក្រ​​យោធា​វៀតណាម​​កើន​ដល់​១៩នាក់

9 ឆ្នាំ មុន

ទីក្រុង​ហាណូយ ​៖ គិតមកដល់រសៀលថ្ងៃទី០៨ ​កក្កដា ២០១៤នេះ ចំ​នួនមនុស្សស្លា.ប់​ដោយសារការធ្លាក់​ឧទ្ឋម្ភាគចក្រយោធា​នៅទីក្រុងហាណូយ​ បានកើនដល់១៩នាក់ហើយ ។ គួរបញ្ជាក់ថា ​មនុស្ស​១៦​នាក់ ​បាន​ស្លា.ប់ភ្លាមៗ និង០​៥​នាក់​​រង​របួស​​ ដោយ​សារ​ធ្លាក់​​ឧទ្ធម្ភាគ​ចក្រ​យោធា​វៀតណាម​មួយគ្រឿង​

ទីក្រុង​ហាណូយ ​៖ គិតមកដល់រសៀលថ្ងៃទី០៨ ​កក្កដា ២០១៤នេះ ចំ​នួនមនុស្សស្លាប់​ដោយសារការធ្លាក់​ឧទ្ឋម្ភាគចក្រយោធា​នៅទីក្រុងហាណូយ​ បានកើនដល់១៩នាក់ហើយ ។

គួរបញ្ជាក់ថា ​មនុស្ស​១៦​នាក់ ​បាន​ស្លាប់ភ្លាមៗ និង០​៥​នាក់​​រង​របួស​​ ដោយ​សារ​ធ្លាក់​​ឧទ្ធម្ភាគ​ចក្រ​យោធា​វៀតណាម​មួយគ្រឿង​ ​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ​កាល​ម៉ោងជាង០៧ព្រឹក​ថ្ងៃទី​០៧ ​កក្កដា ​២០១៤ ខណៈ​ពេល​កំពុង​ហ្វឹក​ហាត់​លោតឆត្រ​យោង ។ ​នេះ​បើ​យោង​តាម​មន្ត្រី​​យោធា​កំពូល​របស់​វៀតណាម​​ដែល​បាន​ប្រាប់​បណ្តាញ​​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ។

បើ​តាម​មន្ត្រី​ដដែល​​ ការ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​យោធា​វៀតណាម​នេះ​ គឺ​បណ្តាល​មក​ពីបញ្ហា​បច្ចេក​ទេស​​ មិន​មែន​ដោយ​សារ​អាកាស​ធាតុ​នោះ​ទេ​ ហើយ​នៅពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​បើក​ការស៊ើប​អង្កេត។

ឧទ្ឋម្ភាគចក្រយោធា​វៀតណាមដែលធ្លាក់នេះ​ ផលិតនៅក្នុងប្រទេសរុស្ស៊ី ប្រភេទ​ MI 171​ ផ្ទុកមនុស្សសរុប២១នាក់ ក្នុងនោះមានក្រុមអ្នកបើកបរ០៣នាក់ ​បុគ្គលិកហ្វឹកហាត់បើកយន្តហោះ០២នាក់ ​និង​ យោធាលោតឆត្រ​យោងចំនួន១៦នាក់ ៕