ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់កង្វល់រឿងសុំទោស..! ជប៉ុន​បង្កើត​ក្រុមហ៊ុន​ស៊ីឈ្នួល​សុំ​ទោស​ជំនួស​អ្នក​ប្រព្រឹត្ត​ខុស

6 ឆ្នាំ មុន

សារព័ត៌មាន NHK របស់​ជប៉ុន​ផ្សាយ​ថា ក្រុមហ៊ុន​អេ​ជេន​ស៊ី​នៅ​ប្រទេស​ជប៉ុន បាន​ផុសគំនិត​បង្កើត​អ្នកស៊ីឈ្នួល​សុំ​ទោស​ជំនួស​អ្នក​ប្រព្រឹត្ត​ខុស ដែល​មិន​ចង់ទៅ​សុំ​ទោស​គូ​ជម្លោះ​ផ្ទាល់ ។ បុគ្គលិក​ក្រុមហ៊ុន​អេ​ជេន​ស៊ី នឹង​បំពេញ​តួនាទី​ជំនួស​អតិថិជន​ច្រើន​រូបភាព​ទៀត​ក្រៅពី​សុំ​ទោស ដូច​ជា​បន្លំ​ធ្វើ​ជា​ឪពុក​ម្តាយ​របស់​អតិថិជន…

សារព័ត៌មាន NHK របស់​ជប៉ុន​ផ្សាយ​ថា ក្រុមហ៊ុន​អេ​ជេន​ស៊ី​នៅ​ប្រទេស​ជប៉ុន បាន​ផុសគំនិត​បង្កើត​អ្នកស៊ីឈ្នួល​សុំ​ទោស​ជំនួស​អ្នក​ប្រព្រឹត្ត​ខុស ដែល​មិន​ចង់ទៅ​សុំ​ទោស​គូ​ជម្លោះ​ផ្ទាល់ ។ បុគ្គលិក​ក្រុមហ៊ុន​អេ​ជេន​ស៊ី នឹង​បំពេញ​តួនាទី​ជំនួស​អតិថិជន​ច្រើន​រូបភាព​ទៀត​ក្រៅពី​សុំ​ទោស ដូច​ជា​បន្លំ​ធ្វើ​ជា​ឪពុក​ម្តាយ​របស់​អតិថិជន ទៅ​ប្រាប់​គូស្នេហ៍​ឱ្យ​ឈប់​ទាក់ទង ឬ​កាត់​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​ខ្លួន ។ បន្លំ​ធ្វើ​ជា​ប្រពន្ធ​ទូរស័ព្ទ​ទៅ​ចៅហ្វាយនាយ​ដើម្បី​សុំ​ច្បាប់ ដោយ​ប្រាប់​ថា​ប្តី​កំពុង​មាន​ជំងឺ​ជាដើម ។

ក្រុមហ៊ុន​នោះ​បាន​បែងចែក​ចេញ​ជា​៣​ផ្នែក គឺ​៖

ទី​១-​ផ្នែក «​សា​សៃ​យ៉ា អៃ​កា​ប្រូ​» ។ ផ្នែក​នេះ​រៀបចំ​បុគ្គលិក​ធ្វើ​ដំណើរ​ទៅ​សុំ​ទោស​ដោយ​ផ្ទាល់​មាន​តម្លៃ​២៥០​ដុល្លារ ។ បើ​ស៊ីឈ្នួល​សុំ​ទោស​តាម​ទូរស័ព្ទ ឬអី​ុ​ម៉េ​ល​មាន​តម្លៃ​១០០​ដុល្លារ ។

ទី​២-​ផ្នែក «​យ៉ូ​កូ​ហា​ម៉ា បេន​រី​យ៉ា​ណាត​ចាង​» សម្រាប់​ផ្តល់​កិច្ច​ពិភាក្សា​ក្នុង​ការ​ថ្លែង​សុំ​ទោស ។ លើ​ពី​នេះ​មាន​បុគ្គលិក​សម្រាប់​យំសោក និង​ថ្លែង​សុំ​ទោស​ចំពោះ​អ្នក​ដែល​មាន​កំហឹង ។

ទី​៣-​ផ្នែក «​នី​ហុង​សា​សៃ​ដាយ​កូ​កា​អូ​» រៀបចំ​ឱ្យ​បុគ្គលិក​ដើរតួ​ជា​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​ជា​ប្រពន្ធ ឬ​ឪពុក​ម្តាយ​ដើម្បី​សុំ​ទោស​ជំនួស​អ្នក​ប្រព្រឹត្ត​ខុស​មាន​តម្លៃ​៣៥​ដុល្លារ​ក្នុង​មួយ​ម៉ោង ។

ក្រុមហ៊ុន​ស៊ីឈ្នួល​សុំ​ទោស​នោះ​ឱ្យ​ដឹង​ថា អតិថិជន​ភាគច្រើន​ជា​ស្ត្រី​មាន​អាយុ​ពី​២០​ទៅ​៤០​ឆ្នាំ ។ ចំពោះ​មូលហេតុ​ភាគច្រើន ដែល​ត្រូវ​សុំ​ទោស គឺ​បញ្ហា​ប្រាក់ និង​ការ​ទាស់ទែង​ជា​លក្ខណៈ​បុគ្គល ។ មានការ​រិះគន់​ថា ជំនួញ​បែប​នេះ​បំផ្លិចបំផ្លាញ​បទ​ពិសោធន៍​មូលដ្ឋាន ដែល​មនុស្ស​គួរ​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត និង​បង្កើត​ភាព​ស្មុគស្មាញ​នៅ​ពេល​ក្រោយ ។ ទោះជា​យ៉ាងណា​ក្តី ក្រុមហ៊ុន​បញ្ជាក់​ថា នៅ​មិន​ទាន់​មាន​អតិថិជន​ណា​ម្នាក់​បញ្ជាក់​ថា មាន​ភាព​ស្មុគស្មាញ​ឡើយ ៕