មនុស្សយើងភាគច្រើនចូលចិត្តផ្លែស្វាយ ហើយមានមនុស្សតិចតួចណាស់ដែលមិនចូលចិត្តផ្លែឈើដ៏មានរសជាតិឆ្ងាញ់នេះ។ វាត្រូវបានគេស្គាល់ថាជាស្ដេចនៃផ្លែឈើ។ ប៉ុន្តែតើអ្នកដឹងទេថា ផ្លែឈើនេះមិនមែនមានលក្ខណៈពិសេសត្រឹមតែរសជាតិរបស់វានោះទេ ?
ផ្លែស្វាយមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ។ ចូរមើលអត្ថបទខាងក្រោមនេះដើម្បីដឹងពីអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនៃផ្លែស្វាយចំពោះសុខភាព។
១-សម្បូរវីតាមីន និងសារធាតុរ៉ែ
ផ្លែស្វាយមានបរិមាណអាហារូបត្ថម្ភច្រើនណាស់។ វាមានវីតាមីន C ប្រហែល៧៦% និងទង់ដែង៩% ដែលផ្គត់ផ្គង់រាងកាយជាមួយនឹងអាហារូបត្ថម្ភ និងថាមពលគ្រប់គ្រាន់ ។
២-ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែស្វាយមានវីតាមីន A វីតាមីន C និងសារធាតុ carotenoids ចំនួន២៥ប្រភេទដែលជួយក្នុងការរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។ នេះគឺជាអត្ថប្រយោជន៍ដ៏ល្អចំពោះសុខភាពរបស់ផ្លែស្វាយ។
៣-ឱសថធម្មជាតិនៃជំងឺដាច់សរសៃឈាមបេះដូង
ទឹកផ្លែស្វាយបៃតងត្រូវបានគេស្គាល់ថាជាឱសថធម្មជាតិល្អបំផុតសម្រាប់ព្យាបាលជំងឺដាច់សរសៃឈាមបេះដូង។ វាមានផ្ទុកជាតិកាកសរសៃ វីតាមីន និងសារធាតុប៉ូតាស្យូមដែលអាចជួយការពារជំងឺបេះដូងបាន។
៤-បង្កើនកម្លាំងរួមភេទ
វាជាប្រភពដ៏ល្អនៃវីតាមីន C ហើយវីតាមីននេះល្អសម្រាប់ការព្យាបាលបញ្ហាផ្លូវភេទ ។ វាក៏មានលក្ខណៈសម្បត្ដិជាថ្នាំសម្រើបផងដែរ ។
៥-បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម
ស្លឹកស្វាយជួយរក្សារកម្រិតធម្មតានៃអាំងស៊ុយលីនក្នុងឈាម ។ អ្នកអាចដាំស្លឹកស្វាយ និងត្រាំវាចោលមួយយប់ បន្ទាប់មកច្រោះយកទឹក ហើយទទួលទានទឹកនេះ ។ ទឹកស្លឹកស្វាយអាចបន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ៕
ចែករំលែកព័តមាននេះ