ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ភេទ​តែមួយ​វ៉ៃ​គ្នា​ប៉ោង​មុខ​រឿង​សុំ​លុយ​ទិញ​ថ្នាំ​ញៀន​អត់​បាន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​តែងខ្លួន​ជា​បុរស​ម្នាក់​ខឹង​រឿង​សុំ​លុយ ១,០០០​បាត ពី​ស្រី​ស្នេហ៍​មិន​បាន ហើយ​ស្រី​ស្នេហ៍​មិន​ព្រម​ជក់​ថ្នាំ​ញៀន​ជាមួយ ធ្វើ​ឲ្យ​ខ្លួន​ខឹង និង​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ស្រី​ស្នេហ៍​ដែល​មាន​ភេទ​ដូច​គ្នា​លើ​ផ្ទៃមុខ និង​ភ្នែក បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​តែ​ម្តង…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​តែងខ្លួន​ជា​បុរស​ម្នាក់​ខឹង​រឿង​សុំ​លុយ ១,០០០​បាត ពី​ស្រី​ស្នេហ៍​មិន​បាន ហើយ​ស្រី​ស្នេហ៍​មិន​ព្រម​ជក់​ថ្នាំ​ញៀន​ជាមួយ ធ្វើ​ឲ្យ​ខ្លួន​ខឹង និង​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ស្រី​ស្នេហ៍​ដែល​មាន​ភេទ​ដូច​គ្នា​លើ​ផ្ទៃមុខ និង​ភ្នែក បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​តែ​ម្តង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់ខ្លួន​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នារី​រង​គ្រោះ ។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ វ៉ា វិចិត្រ អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​កម្មករ បាន​អះអាង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​យប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ ខ្លួន​ត្រូវ​បាន​ស្ត្រី​ម្នាក់ ដែល​តែងខ្លួន​ជា​ប្រុស​ឈ្មោះ ហ៊ុម លក្ខណា ហៅ​ល័​ក្ខ អាយុ​២៧​ឆ្នាំ ស្នាក់​ជាមួយ​គ្នា វាយ​មក​លើ​ផ្ទៃមុខ នឹង​ដាល់ បណ្ដាល​ឲ្យ​ជាំភ្នែក គ្រា​ដែល​សុំ​លុយ ១,០០០​បាត មិន​បាន​នឹង​មិន​ព្រម​ជក់​ថ្នាំ​ញៀន​ជាមួយ ។

លោក​អធិការ​បន្ត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ស្នាក់​នៅ​ខាងលើ បាន​រក​ឃើញ​ឧបករណ៍​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន និង​បាន​ឃាត់ខ្លួន​ស្ត្រី​ដែល​តែងខ្លួន​ជា​បុរស​ជា​ជន​ដៃដល់​នោះ យក​មក​សួរនាំ​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ដែល​តែងខ្លួន​ជា​ប្រុស​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន​ខែ​មក​ហើយ ។ ជន​ដៃដល់​បន្ត​ថា អ្វី​ដែល​ខ្លួន​ឈាន​ដល់​ការ​វាយ​លើ​ស្ត្រី​រង​គ្រោះ​នោះ គឺ​មក​ពី​សុំ​លុយ ១,០០០​បាត ទិញ​ថ្នាំ​ញៀន​ថែម​មិន​បាន​ហើយ ស្រី​ស្នេហ៍​របស់​គេ​មិន​ព្រម​ជក់​ថ្នាំ​ញៀន​ជាមួយ ក៏​ធ្វើ​ឲ្យ​រូបគេ​ខឹង​ទើប​កើតជា​បញ្ហា​បែប​នេះ​តែ​ម្តង​ទៅ ។

លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ធិ​ន ស៊ិ​ន​ដេ​ត បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជន​ដៃដល់​រួច​មក រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ៕

កែសម្រួលដោយ