សារព័ត៌មាន «Daily Mail» របស់អង់គ្លេសផ្សាយថា ស្ត្រីឥណ្ឌាម្នាក់មិនបង្ហាញឈ្មោះស្រាតសម្លៀកបំពាក់ចេញនៅសល់តែអាវទ្រនាប់ចូលទៅស្រែករិះគន់ប៉ូលិសដល់ប៉ុស្តិ៍មួយក្នុងទីក្រុង Ahmedbad រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ។
ស្ត្រីម្នាក់នោះដោះសម្លៀកបំពាក់របស់ខ្លួនគរទុកជាមួយកាបូបនៅលើដី ហើយដើរសំដៅទៅតវ៉ាជាមួយប៉ូលិស២នាក់ដែលឈរនៅក្នុងប៉ុស្តិ៍ ។ ជាការបញ្ឈឺស្ត្រីនោះទះដៃ និងទះក្បាលពោះរបស់ខ្លួន ។
គ្រានោះប៉ូលិសម្នាក់បានយកខោខ្លីមួយឱ្យនាងស្លៀកដើម្បីបិទបាំងកេរ្តិ៍ខ្មាស ។ គ្មានប្រភពណាមួយបង្ហាញថាតើស្ត្រីនោះមានទំនាស់ជាមួយប៉ូលិសរឿងអ្វីទេ ៕
ចែករំលែកព័តមាននេះ