កាណាដា៖ ប្រធានផ្នែកសុខភាពសាធារណៈរបស់ប្រទេសកាណាដា កាលពីថ្ងៃពុធ បានជម្រុញឱ្យគូស្វាមីភរិយាពាក់ម៉ាស់ក្នុងពេលរួមភេទ ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ១៩។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Theresa Tam បាននិយាយថា៖«ការរួមភេទអាចមានភាពស្មុគស្មាញក្នុងពេលរដូវកាលកូវីដ ជាពិសេស សម្រាប់អ្នកដែលមិនមានដៃគូពិតប្រាកដ ឬដៃគូដែលមានហានិភ័យខ្ពស់ចំពោះការឆ្លងជំងឺកូវីដ»។
លោកស្រីបន្ថែមថា សកម្មភាពផ្លូវភេទដែលមានហានិភ័យទាបបំផុតអំឡុងពេល កូវីដ គឺមានតែចាប់ផ្តើមពីសាមីខ្លួនផ្ទាល់ ។ ប៉ុន្តែអ្នកដែលរួមភេទជាមួយដៃគូដែលប្រថុយប្រថាន ឬមកពីខាងក្រៅគ្រួសារ គួរតែកុំបឺតមាត់និងចៀសវាងការប៉ះមុខឬភាពស្និទ្ធស្នាលខ្លាំងពេក ហើយគួរតែពាក់ម៉ាស់បាំងច្រមុះនិងមាត់» ។
លោកស្រីបាននិយាយថា «មនុស្សក៏គួរតែកម្រិតការប្រើប្រាស់គ្រឿងស្រវឹងឬសារធាតុផ្សេងទៀតផងដែរ។ ដូច្នេះ អ្នកនិងដៃគូរបស់អ្នកអាចធ្វើការសម្រេចចិត្តដោយសុវត្ថិ
ភាព»។
គាត់បានសម្គាល់ឃើញថា មានលទ្ធភាពទាបបំផុតនៃការចម្លងមេរោគឆ្លងថ្មីតាមរយៈទឹកកាម ឬទឹករំអិលទ្វារមាស។ ប៉ុន្តែគាត់នៅតែជំរុញឱ្យប្រើស្រោមអនាម័យ។
ចំនួនករណីកូវីដនៅកាណាដា បានកើនឡើងកាលពីថ្ងៃពុធ ដល់ចំនួន ១២៩,៧០៥នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩,១៧១នាក់។ ស្ទើរតែ ៩០% នៃប្រជាជនដែលធ្លាក់ខ្លួនឈឺបានជាសះស្បើយហើយ។
ចែករំលែកព័តមាននេះ