ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា​ចង់ឃើញ​កម្ពុជា-អឺរ៉ុបលើកស្ទួយជីវភាពពលរដ្ឋនៅគ្រប់កាលៈទេសៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លោក កឹម សុខា អ្នកនយោបាយដែលកំពុងជាប់ចោទពីទោសក្បត់ជាតិ បានលើកឡើងថា លោកបានជម្រាបទៅប្រមុខការទូតសហភាពអឺរ៉ុបប្រចំានៅកម្ពុជាថា លោកចង់ឃើញកម្ពុជានិង អឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការពារផលប្រយោជន៍ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។…

រាជធានីភ្នំពេញ៖ លោក កឹម សុខា អ្នកនយោបាយដែលកំពុងជាប់ចោទពីទោសក្បត់ជាតិ បានលើកឡើងថា លោកបានជម្រាបទៅប្រមុខការទូតសហភាពអឺរ៉ុបប្រចំានៅកម្ពុជាថា លោកចង់ឃើញកម្ពុជានិង អឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការពារផលប្រយោជន៍ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។

បន្ទាប់ពីជំនួបជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំ នៅកម្ពុជាក្នុងព្រឹកថ្ងៃទី២៥កញ្ញានេះ ក្នុងគេហដ្ឋានរបស់លោក លោក កឹម សុខា បានឲ្យដឹងតាមបណ្តាញសង្គមថា លោកបាននិយាយទៅកាន់អ្នកការទូត អឺរ៉ុបថា «ខ្ញុំក៏បានសម្តែងនូវក្តីសង្ឃឹម និងចង់ឃើញ ប្រទេសកម្ពុជានិងសហគមន៍អឺរ៉ុប បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកស្ទួយនិងការពារផលប្រយោជន៍របស់​ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និងទៅអនាគតផងដែរ» ។

លោកកឹម សុខា ថា សហភាពអឺរ៉ុបនៅតែមានបំណងចង់ជួយប្រជាពលរដ្ឋខ្មែរ​ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា លើវិស័យនានា ទោះបីប្រជាពលរដ្ឋខ្លួន កំពុងទទួលរងនូវជំងឺរាតត្បាត​ កូវីដ-១៩​ យ៉ាងធ្ងន់ធ្ងរក៏ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ