អាមេរិក ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានចាកចេញពីមន្ទីរពេទ្យ ដែលជាកន្លែងដែលលោកត្រូវបានគេព្យាបាលជំងឺកូវីដ១៩ ហើយបានឡើងឧទ្ធម្ភាគចក្រវិលត្រឡប់ទៅកាន់សេតវិមាន ខណៈដែលនៅទីនោះកំពុងរងការវាយប្រហារដោយរលកនៃការឆ្លង ៤សប្តាហ៍មុនថ្ងៃបោះឆ្នោត។

លោកប្រធានាធិបតី ដែលឃើញមានពាក់ម៉ាស់ ពណ៌ស បានលើកមេដៃ នៅពេលលោកដើរតាមជណ្តើររបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីថា តើមានមនុស្សប៉ុន្មាននាក់បានឆ្លងមេរោគនៅសេតវិមានដោយការនិយាយថា៖ «សូមអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់»។

ក្រុមគ្រូពេទ្យរបស់លោក បានប្រាប់អ្នកយកព័ត៌មាននៅមុខមន្ទីរពេទ្យថា លោកមានអាយុ ៧៤ឆ្នាំ តែមិនមានគ្រុនក្តៅក្នុងរយៈពេលជាង ៧២ម៉ោង ហើយកម្រិតអុកស៊ីសែនរបស់លោកគឺធម្មតា។ ទោះជាយ៉ាងណាគ្រូពេទ្យបានបដិសេធ មិនរៀបរាប់ថាតើជំងឺនេះបានប៉ះពាល់ដល់សួតរបស់លោកប្រធានាធិបតី ឬ ពេលនេះលោកបានធ្វើតេស្តឃើញអវិជ្ជមានហើយឬនៅទេ។ លោកវេជ្ជបណ្ឌិត Sean. P. Conley បានបន្ថែមទៀតថា លោកប្រធានាធិបតីបានទទួលអុកស៊ីសែនបន្ថែមពីរដងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត Conley បាននិយាយថា ក្រុមគ្រូពេទ្យជឿជាក់ថាលោកត្រាំ អាចចាកចេញពីមន្ទីរពេទ្យ ដោយសង្កត់ធ្ងន់ថា លោកនឹងទទួលបានការថែទាំសុខភាពលំដាប់ពិភពលោកនៅសេតវិមាន White House៕ ដកស្រង់ចេញពីវេបសាយ ៖ reuters


អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ