លើសហើយ..! នារីៗត្រូវពិនិត្យព្រហ្មចារីទើបអាចចូលរៀនមហាវិទ្យាល័យបាន
លោក Elhamy Agine សមាជិកសភាអេហ្ស៊ីប បានស្នើថា យុវតីគ្រប់រូបដែលចូលរៀននៅមហាវិទ្យាល័យត្រូវតែត្រួតពិនិត្យព្រហ្មចារី ។ លោក Elhamy ប្រាប់សារព័ត៌មានក្នុងស្រុកថា…
លោក Elhamy Agine សមាជិកសភាអេហ្ស៊ីប បានស្នើថា យុវតីគ្រប់រូបដែលចូលរៀននៅមហាវិទ្យាល័យត្រូវតែត្រួតពិនិត្យព្រហ្មចារី ។ លោក Elhamy ប្រាប់សារព័ត៌មានក្នុងស្រុកថា…
លោក Elhamy Agine សមាជិកសភាអេហ្ស៊ីប បានស្នើថា យុវតីគ្រប់រូបដែលចូលរៀននៅមហាវិទ្យាល័យត្រូវតែត្រួតពិនិត្យព្រហ្មចារី ។ លោក Elhamy ប្រាប់សារព័ត៌មានក្នុងស្រុកថា យុវតីដែលចូលរៀននៅមហាវិទ្យាល័យចាំបាច់ត្រូវចូលត្រួតពិនិត្យដើម្បីឱ្យដឹងថា តើមានភាពបរិសុទ្ធឬអត់ ។ គោលការណ៍នោះ ដើម្បីកាត់បន្ថយចំនួននៃការរៀបការដោយគ្មានការដឹងឮពីក្រុមគ្រួសារដែលមានចំនួនកាន់តែច្រើនឡើងក្នុងពេលបច្ចុប្បន្ន ។
សមាជិកសភារូបនោះបញ្ជាក់ថា «គ្មាននរណាម្នាក់ដែលមិនពេញចិត្ដលើការសម្រេចបែបនោះ ។ ប្រសិនបើមិនពេញចិត្ដបង្ហាញថាអ្នកមិនបានរម្ភរឿងកូនរៀបការដោយលាក់បាំង ។ អាណាព្យាបាលគួររាយការណ៍ដល់អាជ្ញាធរមូលដ្ឋានភ្លាមៗប្រសិនបើកូនមិនឆ្លងកាត់ការត្រួតពិនិត្យព្រហ្មចារី» ។
សំណើរបស់លោក Elhamy រងការរិះគន់ខ្លាំងពីក្រុមសកម្មជនផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេស ។ ទោះបីជាយ៉ាងណាក្ដី តំណាងរាស្ដ្ររូបនោះបានចេញមុខការពារគំនិតរបស់ខ្លួន វាគ្រាន់តែជាសំណើរបស់លោកប៉ុណ្ណោះ ហើយអាស្រ័យលើការគាំទ្រ ឬមិនគាំទ្រ ៕
ចែករំលែកព័តមាននេះ