ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​៖​ពលរដ្ឋ​បាត់បង់​ជីវិត​ដោយ​គ្រោះ​ទឹកជំនន់​កើន​ដល់​២៤​នាក់​ផ្ទះ​៥៦​ខ្នង​ខូចខាត

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងនៅរសៀលថ្ងៃទី១៧តុលានេះថា ទឹកជំនន់ទឹកភ្លៀងបានឆក់យកអាយុជីវិតពលរដ្ឋចំនួន២៤នាក់​ហើយរហូតមកដល់ពេលនេះ។ នៅក្នុងនោះមានក្មេងចំនួន៨នាក់។ នៅក្នុងរបាយការណ៍ប្រចំាថ្ងៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលកំពុងយាយីការរស់នៅរបស់ពលរដ្ឋចំនួន១៩ខេត្តក្រុង បានបង្កផលបះពាល់ដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៦១ ៣៥៧ គ្រួសារ។…

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងនៅរសៀលថ្ងៃទី១៧តុលានេះថា ទឹកជំនន់ទឹកភ្លៀងបានឆក់យកអាយុជីវិតពលរដ្ឋចំនួន២៤នាក់​ហើយរហូតមកដល់ពេលនេះ។ នៅក្នុងនោះមានក្មេងចំនួន៨នាក់។

នៅក្នុងរបាយការណ៍ប្រចំាថ្ងៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលកំពុងយាយីការរស់នៅរបស់ពលរដ្ឋចំនួន១៩ខេត្តក្រុង បានបង្កផលបះពាល់ដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៦១ ៣៥៧ គ្រួសារ។ ប៉ះពាល់ផ្ទះសម្បែងពលរដ្ឋប្រមាណ៥៩ ២៦៨ខ្នងហើយផ្ទះដែលខូចខាតមានចំនួន៥៦ខ្នង។

ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ» ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងការចុះពិនិត្យស្ថានភាពពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ កាលពីរាត្រី ១៥ ខែតុលា ជាយក្រុងភ្នំពេញ បានអំពាវនាវ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ គឺត្រូវជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ។

ចំណុចទី២ ដែលសម្តេចនាយករដ្ឋមន្រ្តីបានណែនាំដល់អាជ្ញាធរ គឺបន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ ហើយចំចុចទី៣ ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ