ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ីចាប់ដៃសហការជាមួយចិនផលិតវ៉ាក់សាំងកូវីដ១៩

4 ឆ្នាំ មុន

ម៉ាឡេស៊ី៖ តាមប្រភពព័ត៌មាន ​Bangkok Post បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធថា​ ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេស ចិន ដើម្បីសហការលើការអភិវឌ្ឍវ៉ាក់សាំង ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព…

ម៉ាឡេស៊ី៖ តាមប្រភពព័ត៌មាន ​Bangkok Post បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធថា​ ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេស ចិន ដើម្បីសហការលើការអភិវឌ្ឍវ៉ាក់សាំង ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩។

យោងតាមកិច្ចព្រមព្រៀងជាធរមានក្នុងរយៈពេល ៥ឆ្នាំ ប្រទេសអាស៊ីអាគ្នេយ៍នឹងត្រូវបានផ្តល់សិទ្ធិជាអាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ ដែលបង្កើតដោយប្រទេសចិន។ ប្រទេសទាំងពីរនឹងចែករំលែកចំណេះដឹងនិងជំនាញ និងជួយសម្រួលដល់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីជម្រុញការអភិវឌ្ឍន៍វ៉ាក់សាំងនៅក្នុងប្រទេសរបស់ពួកគេ។

Khairy Jamaluddin 🇲🇾🌺 on Twitter: "Formally signed the bilateral  agreement on vaccine development and accessibility with Minister Wang  Zhigang of China which will see Malaysia getting priority access for  COVID-19 vaccines. This

រដ្ឋមន្រ្តីវិទ្យាសាស្ត្របច្ចេកវិទ្យានិងច្នៃប្រឌិតថ្មី លោក Khairy Jamaluddin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីចិន លោក Wang Zhigang នៅក្នុងពិធីចុះកិច្ចព្រមព្រៀងតាមអនឡាញ។

កិច្ចសហប្រតិបត្តិការរវាងម៉ាឡេស៊ីនិងចិន ក្រោមកិច្ចព្រមព្រៀងនេះ នឹងត្រូវបានត្រួតពិនិត្យដោយគណៈកម្មាធិការដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងក្នុងខែតុលា ដើម្បីដោះស្រាយបញ្ហាប្រឈមក្រោយឆ្លងរាលដាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ