កូរ៉េខាងត្បូង៖ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជម្ងឺរបស់កូរ៉េខាងត្បូងបានប្រាប់សារព័ត៌មាន CNN ក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រហែលជាង ១,០០០នាក់ ដែលបានប្រមូលផ្ដុំគ្នាក្នុងពិធីបុណ្យសពរបស់អគ្គនាយកក្រុមហ៊ុន Samsung Electronics លោក Lee Kun-hee នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ឥឡូវនេះនឹងត្រូវទទួលការធ្វើតេស្តរកជំងឺកូវីដ។

សេចក្តីថ្លែងការណ៍បាននិយាយថា នេះកើតឡើងបន្ទាប់ពីមនុស្សម្នាក់ដែលបានចូលរួមពិធីបុណ្យសពនៅថ្ងៃទី២៦ ខែតុលា បានធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺកូវីដនេះ ជាច្រើនថ្ងៃក្រោយមកហើយ និង ទើបតែរកឃើញ។ អាជ្ញាធរសុខាភិបាលជឿថា នេះប្រហែលជាបុរសម្នាក់នោះ មិនមានស្តែងចេញរោគសញ្ញាទេ នៅពេលទៅចូលរួមពិធីបុណ្យសព។

គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១៨ករណី ចាប់តាំងពីថ្ងៃអង្គារ៍ ដែលក្នុងនោះមាន ៩៨ករណី ឆ្លងក្នុងតំបន់ និង ២០ករណីត្រូវបាននាំចូល៕
ចែករំលែកព័តមាននេះ