ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុន​​​ឥណ្ឌូ​នេ​ស៊ី​ធ្លាក់​ចុះ ក្រោយ​ពី​ប្រកាស​ដាក់​ការ​រឹត​បន្តឹង​ក្នុង​សង្គម​ជា​ថ្មី

4 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​ហ៊ុន​គោល​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ប្រកាស​ដាក់​ការ​រឹត​បន្តឹង​ក្នុង​សង្គម​សារ​ជា​ថ្មី ដោយសារ​តែ​មានការ​កើនឡើង​ករណី​កូ​វី​ដ​។ ស​ន្ទ​ស្សន៍​ភាគហ៊ុន​នៅ​ហ្សា​កា​តា​បាន​ធ្លាក់​ចុះ ៤.៨៨% ដល់…

ឥណ្ឌូ​នេ​ស៊ី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​ហ៊ុន​គោល​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ប្រកាស​ដាក់​ការ​រឹត​បន្តឹង​ក្នុង​សង្គម​សារ​ជា​ថ្មី ដោយសារ​តែ​មានការ​កើនឡើង​ករណី​កូ​វី​ដ​។

ស​ន្ទ​ស្សន៍​ភាគហ៊ុន​នៅ​ហ្សា​កា​តា​បាន​ធ្លាក់​ចុះ ៤.៨៨% ដល់ ៤,៨៩៨.១១​ពិន្ទុ គិត​ត្រឹម​ម៉ោង ១១​និង​៣០​នាទី ព្រឹក​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ចាប់តាំងពី​ខែមីនា​។ អភិបាលក្រុង លោក Anies Baswedan បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋធានី​នឹង​តម្រូវ​ឱ្យ​ឧស្សាហកម្ម​ដែល​មិន​ចាំបាច់​មាន​បុគ្គលិក ត្រូវ​ធ្វើការ​ពី​ផ្ទះ និង​កំណត់​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ដែល​គិត​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​។

Indonesia eases lockdown while virus cases rise - Asia Times

ហ្សា​ការ​តា​បាន​កត់ត្រា​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ថ្មី​ជាង ១០០០​ករណី​ក្នុង​ខែ​នេះ ហើយ​ឥឡូវ​បាន​រក​ឃើញ ៤៣,៤០០​នាក់​ឆ្លង​ថ្មី និង ១,៣៣០​នាក់​បាន​​បាត់​បង់​ជីវិត ដោយសារ​កូ​វី​ដ​១៩ ចាប់តាំងពី​ការ​រាតត្បាត​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​កណ្តាល​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

លោក​អភិបាល​បាន​និយាយ​ថា រាជធានី​នឹង​ស្តារ​ឡើង​វិញ​នូវ​ការ​រឹតត្បិត​ស្រ​ដៀង​នឹង​ច្បាប់ ដែល​បាន​កំណត់​ចាប់ពី​ខែមេសា រហូត​ដល់​ខែមិថុនា នៅ​ពេល​ដែល​ការ​ដឹក​ជញ្ជូន​សាធារណៈ​ត្រូវ​បាន​កំណត់ ហើយ​ការ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ត្រូវ​បាន​ហាមឃាត់ ហើយ​ការ​ធ្វើការ​ពី​ការិយា​ល័យ​នឹង​ត្រូវ​ហាមឃាត់​ចាប់ពី​ថ្ងៃ​ច័ន្ទ​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ឥឡូវនេះ​ នេះ​ជា​ភាព​អាស​ន្ន​ ​ហើយ​បន្ទាន់​ជាង​ការ​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​»។​

Malaysiakini - Indonesia bans traditional Ramadan exodus to rein in  coronavirus

លោក​បន្ថែម​ថា ​ជំនួយ​ស្បៀងអាហារ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត ខណៈ​ពេល​ដែល​ការ​រឹត​បន្តឹង​កាន់តែ​តឹងតែង​។ លោក Baswedan បាន​និយាយ​ថា បើ​គ្មាន​វិធាន​ការណ៍​​តឹងរ៉ឹង​ទេ គ្រែ​នៅ​ពេទ្យ និង​កន្លែង​រក្សា​មនុស្ស​ឱ្យ​នៅ​ដាច់​ដោយឡែក នឹង​ត្រូវ​ពេញ​ក្នុង​ពេល​ត្រឹមតែ​២​ខែ​ខាង​មុខ​។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​រក​ឃើញ​ការ​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន ២០៣,៣៤២​ករណី និង​មាន​អ្នក​បាត់​បង់​ជីវិត ៨,៣៣៦​នាក់ ដែល​ជា​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ខ្ពស់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ