ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនបណ្ឌិត្យរំលឹកខួប៥១ឆ្នាំថ្ងៃសម្តេចព្រះសង្ឃរាជ ជួន ណាត យាងចូលព្រះទិវង្គត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទំនងជាមនុស្សមួយចំនួនមិងដឹង និងមិនចាំ ប៉ុន្តែសម្រាប់ពុទ្ធសាសនបណ្ឌិត្យ បានចងចំានិងបានផ្សាយអំពីថ្ងៃ ដែល សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត…

រាជធានីភ្នំពេញ ៖ ទំនងជាមនុស្សមួយចំនួនមិងដឹង និងមិនចាំ ប៉ុន្តែសម្រាប់ពុទ្ធសាសនបណ្ឌិត្យ បានចងចំានិងបានផ្សាយអំពីថ្ងៃ ដែល សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទិវង្គត​ ។​

សម្ដេចព្រះសង្ឃរាជជួន ណាត បានយាងចូលព្រះទិវង្គត​ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដែលគិតមកដល់ឆ្នាំ២០២០នេះ មានរយៈពេល៥១ឆ្នាំហើយ។

ពុទ្ធសាសនបណ្ឌិត្យ បានលើកឡើងថា “ថ្ងៃនេះជាថ្ងៃ រំលឹកដល់សេចក្តីរន្ធត់ចិត្ត ភ្លាំងភ្លេច ស្មារតី ព្រោះបាត់បង់នូវពេជ្រមួយដុំធំនៃកម្ពុជរដ្ឋ។ សូម​ថ្វាយមហាព្រះរាជកុសលថ្វាយ​ ព្រះ​វិញ្ញាណក្ខន្ធ​ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ សូម​ទ្រង់យាង​បដិសន្ធិ​ ក្នុង​ព្រះ​បរម​សុគតិភព​ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ”។

សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ​​ទី​១១ ខែ មីនា ឆ្នាំ១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសីខេត្តកំពង់ស្ពឺ ក្នុង​ត្រកូល​កសិករដែលមានបងប្អូនពីរនាក់។

ក្នុងចំណោមស្នាព្រះហស្តរបស់ព្រះសង្ឃរាជ ជួន ណាត សម្រាប់ប្រទេសជាតិ គឺ វចនានុក្រមខ្មែរ សៀវភៅវេយ្យាករណ៍បាលី គហិបតិបិត្ត សាមណេរវិន័យ បោតិម្ខោកសង្ខេប កាព្យលោកធម៍ សុភមង្គលគាថាបថ្យាវត្ត អត្តបទផ្សេងៗចុះក្នុងទស្សនាវដ្តីកម្ពុជា សុរិយា ពន្លឺពុទ្ធចច្រ និងសៀវភៅផ្សេងៗ ជាច្រើនទៀត។ ជាពិសេស ស្នាព្រះហស្តសម្តេចព្រះសង្ឃរាជ ដែលរំលឹកអោយឃើញរាល់ថ្ងៃនោះ គឺ “បទនគររាជ” សំរាប់ភ្លេងជាតិខ្មែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ