ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទអគារកាណាឌីយ៉ា៖ មនុស្សប្រមាណ​៥០០នាក់នៅទីនោះត្រូវធ្វើតេស្ត

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្ស​យ៉ាង​ហោចណាស់ជិត ៥០០ នាក់ដែល​មានកន្លែងធ្វើ​ងារ​នៅក្នុង​អគារពាណិជ្ជកម្មកាណាឌីយ៉ា ត្រូវ​បាន​យក​សំណាក​​ធ្វើតេស្ត ក្រោយពី​បុរសម្នាក់ជាអ្នកធ្វើនៅធនាគារមួយដែលមានស្នាក់ការនៅទីតំាងអគារពាណិជ្ជកម្មកាណាឌីយ៉ា ​បាន​រក​ឃើញ​ផ្ទុក​កូ​វីដ១៩ កាលពីថ្ងៃទី៣ ខែធ្នូ…

រាជធានីភ្នំពេញ ៖ មនុស្ស​យ៉ាង​ហោចណាស់ជិត ៥០០ នាក់ដែល​មានកន្លែងធ្វើ​ងារ​នៅក្នុង​អគារពាណិជ្ជកម្មកាណាឌីយ៉ា ត្រូវ​បាន​យក​សំណាក​​ធ្វើតេស្ត ក្រោយពី​បុរសម្នាក់ជាអ្នកធ្វើនៅធនាគារមួយដែលមានស្នាក់ការនៅទីតំាងអគារពាណិជ្ជកម្មកាណាឌីយ៉ា ​បាន​រក​ឃើញ​ផ្ទុក​កូ​វីដ១៩ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។

អគារកាឌីយ៉ាបានប្រកាសបិទទ្វារភា្លមៗ ក្រោយពី ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស២នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​នោះ​មាន​បុរស​ម្នាក់​អាយុ២៣ឆ្នាំ ​បម្រើការ​នៅ​ធនាគារ​ចិន ស្ថិតនៅ​ក្នុង​អគារ​ពាណិជ្ជកម្មកណ្តាលក្រុងនេះ ។

បុគ្គលិកនៅក្នុងអគារពាណិជ្ជកម្មមួយនេះ បានឲ្យដឹងថាមនុស្សប្រមាណ៥០០នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្តនិងស្នើឲ្យធ្វើចក្តាឡីស័ក។ ពួកគេទំាងនោះធ្វើការនៅកន្លែងផ្សេងៗគ្នា ត្បិតអីអគារពាណិជ្ជកម្មមួយ​នេះ បានជួលកន្លែងធ្វើការឲ្យស្ថាប័នជាច្រើនចម្រុះមុខជំនួញនិងពួជសាសន៍។ សកម្មភាពធ្វើតេស្តមនុស្សជាប់ពាក់ព័ន្ធនៅក្នុងអគារកាណាឌីយ៉ានេះ បានធ្វើឡើងតំាងពីល្ងាចថ្ងៃព្រហស្បត្តិ៍ ហើយបន្តនៅព្រឹកថ្ងៃសុក្រនេះទៀត។ កាលពីរាត្រីថ្ងៃទី៣ធ្នូ នៅតាមបន្ទប់ធ្វើការនៅក្នុងអគារនេះបានបាញ់ថ្នាំសម្លាប់មេរោគ។

បើ​តាមអ្នកចេញចូលធ្វើការនៅក្នុងអគានេះ ឲ្យដឹងថាអ្នកធ្វើការនៅទីនោះ មានការប្រឈមខ្លំាង ដោយសារនៅទីនោះមានបុគ្គលិកធ្វើការច្រើន ចម្រុះជាតិសាសន៍ ហើយពួកគេប្រើប្រាស់ជណ្តើរយន្តរួមគ្នា។ ឡើងចុះជណ្តើរយន្តម្តងៗ មានមនុស្សជាច្រើនប្រជ្រៀតគ្នា។

អគារកាណាឌីយ៉ា ជាមណ្ឌលពាណិជ្ជកម្មទី២ដែលភ្នំពេញបានបិទទ្វារដោយសារករណីកូវីដ១៩។ កាលពីប៉ុន្មានថ្ងៃមុននេះ ផ្សារទំនើបអ៊ីអនមួយ បានបិទទ្វារដែល បន្ទាប់មនុស្សបានទៅទីនោះ មានជំងឺកូវីដ១៩​។ បិទទ្វាដែរបីឬបួនថ្ងៃផ្សារអ៊ីអន១ក៍បើកទ្វារឡើងវិញ។ ពាណិជ្ជករម្នាក់ បានប៉ាន់ស្មានថាការបិទទ្វារមណ្ឌលពាណិជ្ជកម្ម នឹងធ្វើឲ្យខាត​បង់ថវិកាច្រើនម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ។ គេគិតថាអគារពាណិជ្ជកាណាយ៉ាឌីទំនងបិទទ្វាមិនយូរទេ នឹងត្រូវបើកឡើងវិញ។​

​នៅព្រឹកថ្ងៃទី៤ធ្នូនេះ ក្រសួងសុខាភិបាលបានឲ្យដឹងសំណាកចំនួន ៩ ៧៩៣​នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍២៨វិចិ្ឆកា នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តដែលក្នុងនោះអ្នកមានលទ្ធផលវិជ្ជមានចំនួន២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ព្រឹត្តិការណ៍២៨វិច្ឆិកាគឺជាការឆ្លងកូវីដ១៩ចូលសហគមន៍កម្ពុជាលើកដំបូង ដែលធ្វើឲ្យអ្នកកើតជំងឺកូវីដ១៩ទំាងអស់នៅកម្ពុជាពេលនេះកើនដល់ ៣៣៥នាក់។ អ្នកជាសះស្បើយចំនួន៣០៤ អ្នកសម្រាកព្យាបាលចំនួន ៣១នាក់។

ទោះគ្មានអ្នកស្លាប់ តែព្រឹត្តិការណ៍២៨វិច្ឆិកា បានកំពុងធ្វើឲ្យពលរដ្ឋកម្ពុជាទំាងក្នុងក្រុងនិងនៅទីជនបទព្រួយបារម្ភខ្លំាងពីការរាតត្បាត​ជំងឺសាហាវប្រភេទថ្មីនេះ។ ក្រសួងសុខាភិបានទទួចដល់ពលរដ្ឋ រក្សាគម្លាតពីគ្នា កុំជួបជុំមនុស្សច្រើន ត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ