ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់ក្លាដែសគ្រោងដាក់ច្បាប់កាត់ទោសប្រហារជីវិតសម្រាប់ករណីរំលោ.ភផ្លូវភេទ

4 ឆ្នាំ មុន

បង់ក្លាដែស៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រទេសបង់ក្លាដែសគ្រោងនឹងអនុញ្ញាតឱ្យមានការកាត់ទោសប្រហារជីវិត ចំពោះអ្នករំលោភសេពសន្ថវៈ ដែលត្រូវបានផ្តន្ទាទោស បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍លើអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេស។ គណៈរដ្ឋមន្រ្តីបង់ក្លាដែសកាលពីថ្ងៃច័ន្ទ បានអនុម័តលើការធ្វើវិសោធនកម្មមួយ…

បង់ក្លាដែស៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រទេសបង់ក្លាដែសគ្រោងនឹងអនុញ្ញាតឱ្យមានការកាត់ទោសប្រហារជីវិត ចំពោះអ្នករំលោភសេពសន្ថវៈ ដែលត្រូវបានផ្តន្ទាទោស បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍លើអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេស។

គណៈរដ្ឋមន្រ្តីបង់ក្លាដែសកាលពីថ្ងៃច័ន្ទ បានអនុម័តលើការធ្វើវិសោធនកម្មមួយ ដោយផ្លាស់ប្តូរការដាក់ទណ្ឌកម្មជាអតិបរមាចំពោះអ្នករំលោភសេពសន្ថវៈពីការជាប់ពន្ធនាគាររហូតដល់ការកាត់ទោសប្រហារជីវិត។

បទប្បញ្ញត្តិថ្មីនេះនឹងចូលជាធរមាននៅពេលដែលវាត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីបង់ក្លាដែស លោក Abdul Hamid ។ ពេលនោះ គេចាត់ទុកថាជាផ្លូវការ។

Bangladesh to Allow Death Penalty for Rape Convictions - The New York Times

លោក Anisul Huq រដ្ឋមន្រ្តីច្បាប់បានមានប្រសាសន៍ថា «ប្រាកដណាស់ច្បាប់នេះនឹងក្លាយជាការទប់ស្កាត់ចំពោះឧក្រិដ្ឋកម្មប្រភេទនេះ ក្នុងពេលដំណាលគ្នាយើងនឹងខិតខំប្រឹងប្រែង ដើម្បីពន្លឿនដំណើរការជំនុំជម្រះក្តីករណីរំលោភសេពសន្ថវៈនៅក្នុងតុលាការពាក់ព័ន្ធ» ។

Women's rights activists and others protest gender-based violence outside Parliament in Dhaka, Bangladesh, on Friday, October 9.

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន លោកស្រី Meenakshi Ganguly នាយកអាស៊ីខាងត្បូងនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយថា៖ “ស្ត្រីបង់ក្លាដែសមានការខកចិត្ត លើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយការរំលោភសេពសន្ថវៈម្តងហើយម្តងទៀត។”

យ៉ាងហោចណាស់មានស្ត្រីនិងក្មេងស្រី ៩៧៥នាក់ ត្រូវបានគេរំលោភក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២០ នៅក្នុងប្រទេសបង់ក្លាដែស។ នេះបើយោងតាមអង្គការ Ain o Salish Kendra ដែលជាអង្គការសិទ្ធិមនុស្សនិងជំនួយផ្នែកច្បាប់របស់ប្រទេសបង់ក្លាដែស ដែលមានមូលដ្ឋាននៅក្នុងទីក្រុងដាកា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង